កាលពីពេលថ្មីនេះ មានបុរសម្នាក់បានបាត់បង់ប្រដាប់ភេទ ក្នុងអំឡុងពេលកំពុងគេង យោងទៅតាមសំដីរបស់ប៉ូលីស។ បុរសម្នាក់នេះមានឈ្មោះថា Fei Lin មានអាយុ៤១ឆ្នាំ នៅក្នុងភូមិ Niqiao នៅជិតទីក្រុង Wenling នៃភាគខាងកើតប្រទេសចិន ក្នុងខេត្ដ Zhejiang ។ បុរសចំណាស់ម្នាក់នេះបាន ប្រាប់​ប៉ូលីសថា នៅពេលដែលគាត់កំពុងលង់លក់ ស្រាប់តែមានចោរមួយក្រុមបានចូល មកក្នុងបន្ទប់គាត់ និងបានយកកាបូប មកក្របក្បាលគាត់ ។ ពួកចោរទាំងនោះ បានស្រាតខោររបស់គាត់ និងបានរត់ទៅបាត់ គាត់មានអារម្មណ៍ភិតភ័យជាខ្លាំង ហើយគាត់ក៏គ្មានអារម្មណ៍ឈឺចាប់បន្តិចនោះទេ។ តែនៅពេលដែលគាត់ក្រឡេកទៅ  មើលផ្នែកខាងក្រោមរបស់គាត់ ស្រាប់តែមានឈាម និងប្រដាប់ភេទរបស់គាត់ត្រូវបានបាត់បង់។

ប៉ូលីសនៅក្នុងតំបន់ បានបញ្ជាក់ថា នេះប្រហែលជាទាក់ទងនឹងរឿងស្នេហា។ នៅពេលនេះប៉ូលីសកំពុងតែស្វះស្វែង រកជនដៃដល់៕ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]