បុរសម្នាក់ត្រូវបានប៉ូលិសវាយ ដោយសារតែគាត់ទៅគោះកញ្ចក់ រករឿងប៉ូលិស ក៏ប៉ុន្តែគាត់បានធ្វើបែបនេះក៏ដោយសារតែ ប៉ូលិសម្នាក់នោះបានបើករថយន្តបាំង ផ្លូវគាត់ជាប់មិនអោយគាត់វ៉ា ធ្វើអោយគាត់ខឹងយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា វីដេអូឃ្លីបមួយ ដែលមិនរយៈពេលជាង ៣ នាទី ត្រូវបានគេបង្ហោះចូលអិនធើណិត ដើម្បីធ្វើការវែកញែករក អ្នកត្រូវនិង អ្នកខុស។ បើយើងមើលទៅតាមវីដេអូ​ តាំងពី ដំបូងយើងនឹងបានឃើញរថយន្តម៉ាក BMW ពណ៌ក្រហម មួយគ្រឿងបើកបរពីមុខ រថយន្តមួយគ្រឿងទៀត ដែលក្នុង ២ នាទី ដំបូងនៃវីដេអូ គឺរថយន្ត BMW នោះ បាំងផ្លូវមិនអោយរថយន្តខាងក្រោយវ៉ាបានទាល់តែសោះ។ បន្ទាប់មកយើងបានឃើញថា បុរសម្នាក់ដែលជាម្ចាស់រថយន្តខាងក្រោយនោះ រត់ទៅគោះទ្វាររថយន្ត BMW តែមិននឹកស្មានថា អ្នកបើកបររថយន្ត BMW នោះគឺជាប៉ូលិសទៅវិញ។ ចុងក្រោយក៏ត្រូវប៉ូលិសម្នាក់នោះវាយទ្រោម ហើយដើរត្រលប់មករថយន្តវិញទាំងក្តីហួសចិត្ត។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]