វាជារឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលកូនជ្រូក ដ៏គួរអោយស្រលាញ់មួយនេះ កើតមកមាន រូបរាងខុសប្លែក ពីកូនជ្រូកដទៃទៀត។

កូនជ្រូកមួយក្បាលនេះ មានអាយុត្រឹមតែពីរខែប៉ុណ្ណោះ​ ហើយវាមានក្បាលដល់ទៅពីរ ច្រមុះពីរ មាត់ពីរ ភ្នែកបី។ ម្ចាស់របស់វាបាននិយាយថា កូនជ្រូកមួយក្បាលនេះ អាចបៅបានតែទឹកដោះគោមួយមុខគត់។ គាត់បានបន្ថែមទៀតថា នៅពេលកើតដំបូង កូនជ្រូកមួយក្បាលនេះ មានទំងន់ត្រឹមតែ ០.៧ ​គីឡូក្រាម តែប៉ុណ្ណោះ។
តាមសំដីរបស់ បសុពេទ្យ កូនជ្រូកមួយក្បាលនេះ មិនអាចរស់នៅបានយូរឡើយ។

តើប្រិយមិត្តមានមតិយ៉ាងណាដែរ ចំពោះកូនជ្រូកមួយក្បាលនេះ?

 

ដោយ លីនកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]