ដោយសារតែសេដ្ឋកិច្ចមិនមានលំនឹង ទើបធ្វើឲ្យមានការកើនឡើង នៃអត្រានៃការបាត់បង់ការងារធ្វើជាច្រើន។

យ៉ាងណាមិញ បុរសចំណាស់ម្នាក់ក្នុងនាមជាអ្នកមាន សញ្ញាប័ត្រផ្នែកគណនេយ្យ ធ្លាប់រស់នៅក្នុងជីវភាពដ៏សំបូរសប្បាយ តែឥឡូវបានត្រឹមតែ ចិញ្ចឹមខ្លួននិងគ្រួសារតែអាហារមួយពេលប៉ុណ្ណោះ ក្នុងមួយថ្ងៃ បន្ទាប់ពីស្នើរសុំការងារ៧០០ កន្លែងក្នុងរយៈពេល ៣ឆ្នាំ មិនបានសម្រេច។ បុរសដែលមានកូន២នេះមាន ឈ្មោះថា Colin Timpson អាយុ៥០ឆ្នាំ ដែលប្រាក់ចំណូលគាត់បានធ្លាក់ ចុះពី៤,០០០ផោន មក ៩០០ផោន បន្ទាប់ពីគាត់បានបាត់បង់ការងារ ក្រោយពីកិច្ចសន្យាការងារ៣ឆ្នាំ របស់គាត់ត្រូវបានបញ្ចប់។ គាត់ធ្លាប់សាកល្បងដាក់ការងារ ៧០០កន្លែង ប៉ុន្ដែមានការឆ្លើយតបត្រឹមតែ ២០ប៉ុណ្ណោះ ហើយធ្វើការបានត្រឹមតែ ២សប្ដាហ៍ក៏ត្រូវគេ បញ្ឈប់ទៀត។

តើនេះដោយសារតែអាយុមែនទេ ទើបធ្វើឲ្យបុរសចំណាស់នេះ មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្វែងរកការងារ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]