កណ្ដាល ៖ ក្រុមស្ទាវឡើងក ៣នាក់ ត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់ស្វាយឃាត់ខ្លួនពីបទប៉ុនប៉ង រំលោភក្មេងស្រីមិនបានសម្រេចកាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅចំណុចរោងចិញ្ចឹម មាន់ ក្នុង ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១-តុង ប៊ុនតេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ, ២-ឈ្មោះ ខន សម្បត្ដិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ និង៣-ឈ្មោះ ចក់ ភក្ដី ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ អ្នកទាំង៣ មានទីលំនៅភូមិព្រែកតា នប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ នារីរងគ្រោះឈ្មោះ អ.ស.ក.ណ អាយុ១៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយជនសង្ស័យ ។

ក្មេងស្រីរងគ្រោះបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ខណៈដែលនាងមកពីកន្លែង កំសាន្ដ ជិះសេះក្នុងភូមិ ដើរមកផ្ទះម្នាក់ឯង ហើយជួបជនសង្ស័យ ឈ្មោះ តុង ប៊ុនតេង តាមផ្លូវ និងនិយាយជាមួយនាង ហើយបានសុំនាងជូនទៅផ្ទះ ពេលនោះនាងក៏ព្រមជិះម៉ូតូជាមួយជនសង្ស័យ តុង ប៊ុនតេង ប៉ុន្ដែជនសង្ស័យមិន បានជូននាងទៅផ្ទះទេ គឺបានឌុបនាងទៅរោងចិញ្ចឹមមាន់របស់បក្ខពួក ឈ្មោះ ខន សម្បត្ដិ ពេលទៅដល់ជន សង្ស័យក៏បានលួងលោមនាងសុំរួមភេទ ព្រមទាំងបានដោះ សម្លៀកបំពាក់នាងអស់ពីខ្លួនផងដែរ តែនាងបានរើ បម្រះ និងរត់ចុះចេញពីលើរោងចិញ្ចឹមមាន់ដើរមកផ្ទះ ហើយបានប្រាប់ ឪពុកម្ដាយពីរឿងឈ្មោះ តុង ប៊ុនតេង និង បក្ខ ពួកប៉ុនប៉ងរំលោភ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ម្ដាយក្មេងស្រីរងគ្រោះ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១២ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំកំពង់ស្វាយ បានចុះស្រាវជ្រាវ និងឃាត់ខ្លួន ក្រុមស្ទាវ ឡើងក ទាំង៣នាក់មកសាកសួរ រួចបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំ រឿងចាត់ការ តាមនីតិវិធីច្បាប់ ៕

www.dap-news.com

www.dap-news.com

ដោយ : ប៉ិច នរ:

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]