រាជធានីភ្នំពេញ ៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​​ចតុមុខ​សហ​ការ​ជា​មួយ​ប្រជា​ពល​រដ្ឋ​​បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ម្នាក់​ដែល​​ធ្វើ​​សកម្ម​ភាព​ឆក់​ខ្សែ.ក​ពី​ស្ត្រី​ម្នាក់​​នៅ​កន្លែង​​ផ្ញើ​ម៉ូតូ​​សួន​ឌ្រីម​លែន​ វិថី​​ព្រះ​សុរា​​ម្រិត ​សង្កាត់​ចតុ​មុខ ខណ្ឌ​​ដូន​ពេញ កាល​ពីវេលា​ម៉ោង​​៨​និង​៤០​នាទី​យប់ថ្ងៃទី​២៤ កក្កដា ​២០១២ ​ហើយ​ព្យា​យាម​រត់​គេចខ្លួន ។

ជន​​សង្ស័យ​ឆក់​ខ្សែ.ក​​ដែល​​ជួប​សំណាង​​អាក្រក់​​ត្រូវ​នគរ​បាល​ឃាត់​ខ្លួន​​ឈ្មោះ​​សុខ ឆក ភេទប្រុស អាយុ​​២២​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​សង្កាត់​​បឹង​​ត្របែក ​ខណ្ឌចំការ​មន ។ យោង​​តាម​ពាក្យ​បណ្តឹង​ជន​រងគ្រោះ​ឈ្មោះ​ទី គឹម​ឡាយ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ​ជាសិស្ស​ ស្នាក់​​នៅ​ផ្ទះ​លេខ​៤៤០ វិថី​ម៉ៅ​សេទុង ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ​បាន​ឱ្យ​នគរ​បាល​ដឹងថា ​មុន​ពេល​កើត​ហេតុ​នាង​បាន​ជិះ​ម៉ូតូ​ជា​មួយ​បង​ស្រី​ចេញពី​ផ្ទះ​ឆ្ពោះ​​ទៅ​សួន​​កម្សាន្ត​​ឌ្រីម​លែន វិថី​ព្រះ​សុរា​ម្រិត​​ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ​ខណៈ​​ពេល​ដែល​បង​ស្រី​​របស់​នាង​យក​ម៉ូតូ​​ទៅ​ផ្ញើ​​​នៅ​កន្លែង​​ផ្ញើ​ម៉ូតូ​ខាង​​ត្បូង​សួន​ឌ្រីម​លែន​នោះ​នាង​ឈរ​ម្នាក់​ឯង ។ ​ប​ន្តិច​ក្រោយ​​មក​ស្រាប់តែ​មាន​បុរស​ម្នាក់​ដើរ​មក​ក្បែរ​ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​​ខ្សែ.ក​ពី​ក្នុងអាវ​​រួច​ព្យាយាម​​រត់​គេចខ្លួន ។ ភ្លាមៗ​នោះ​នាងក៏​បាន​ស្រែក​ឆោឡោ​​​ឡើង ដើម្បី​​ឱ្យ​ប្រជា​ព​លរដ្ឋ និង​សមត្ថ​កិច្ច​ជួយ​​អន្តរា​​គមន៍ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]