ប៊ែលហ្សិក៖ ស្នេហាពិតគឺប្រាកដជាមាននៅក្នុងលោកនេះ ដោយគូស្នេហ៍ គ្រប់គូតែងតែរក គ្រប់វិធីដើម្បីបង្ហាញ ពិភព លោកពីក្តីស្រលាញ់ ការយកចិត្តទុកដាក់ របស់ពួកគេ ចំពោះដៃគូដោយវិធី ផ្សេងៗគ្នា។ ដូចជាគូស្នេហ៍ យាយតាមួយគូនេះ ដែលលោកយាយស៊ូដេក អោបសពប្តី មិនលែ ងអស់ពេល ជាងមួយឆ្នាំទើប បែកការណ៍។


រូបភាព សពលោកតាដែលទុកក្នុងផ្ទះជូលនោះ

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយឈ្មោះថា Marcel រស់នៅក្នុងផ្ទះ ជួលមួយកន្លែងក្នុង ប្រទេស ប៊ែលហ្សិក ស៊ូដេកអោប សាកសពប្តី ដែលស្លាប់ ជាងមួយឆ្នាំ ដោយសារជម្ងឺហឺត ក្នុងវ័យ ៧៩ឆ្នាំ ដោយមិនព្រមយក ទៅបញ្ចុះ នៅឯណានោះទេ និងសុខចិត្តរក្សា សាកសពនោះ នៅក្នុងផ្ទះ ជួលរបស់ពួកគាត់ទៀតផង។

ជាមួយគ្នានេះដែរ លោកយាយបានអះអាងថា គាត់ចង់រស់នៅជាមួយប្តី របស់គាត់ពេញ មួយជីវិត​ ហើយរហូតដល់ នាទីចុងក្រោយ របស់គាត់។  បន្ថែមទៀតថា គាត់ បានរៀបចំ ឧបករណ៍រក្សា ក្លិនក្រអូប សម្រាប់ កម្ចាត់ក្លិនអាក្រក់ ក្នុងផ្ទះ ដើម្បីជួយរក្សា បរិស្ថានកុំឲ្យមាន ក្លិនអាប់អួរ និងស្អុយ ដែលចេញពីសពលោកតា ផងដែរ។ ជាងនេះទៀត ផ្ទះជួលរបស់ពួក គាត់នេះ គឺមានខ្យល់ចេញចូល គ្រប់គ្រាន់ ហើយបរិស្ថានទៀតសោត ក៏មានកំដៅ ក្តៅសមស្រប ដែលល្អឥតខ្ចោះសម្រាប់ការរក្សា សាកសពទុកផងដែរ។

ប៉ុន្តែគ្មានការសម្ងាត់ណាអាចរក្សាទុកជាដរាបនោះទេ វាត្រូវបានបញ្ចប់ នៅពេលនេះ ហើយ គឺវាបាន បែកការណ៍ ដោយសារ តែម្ចាស់ផ្ទះដែលគាត់ បានជួលនៅនោះ ព្រោះតែលោកយាយភ្លេច បង់ថ្លៃជួលផ្ទះ និងថ្លៃទឹកភ្លើងឲ្យគេ៕

តោះ! សូមទស្សនាវីដេអូឃ្លីបខាងក្រោមនេះ៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]