ទាំងនេះគឺជារូបភាពដ៏គួរឲ្យ សង្វែកនិងខ្លោចចិត្ដជាខ្លាំង ចំពោះ ក្មេងស្រីម្នាក់ដែលទទួល រងនូវភាពឈឺចាប់ពី ជំងឺដ៏កម្រម្យ៉ាង ដែលធ្វើឲ្យក្បាលរបស់នាង មានសភាពរីកធំខុសពីមនុស្ស ធម្មតា៣ដង។

Dilla Anargia Adilla មានអាយុ៣ឆ្នាំ ជាក្មេងស្រីជនជាតិ ឥណ្ឌូនេស៊ី ដែលបានកើតមកភ្ជាប់ជាមួយនឹងជំងឺ ម្យ៉ាងដែលគេហៅថា Hydrocephalus គឺជាជំងឺដែលកម្រនឹងមាននៅក្នុងពិភពលោក ដែលជំងឺបានរាំងខ្ទប់នូវការហូរចេញ នៃខួរឆ្អឹងខ្នងតាមរយៈខួរក្បាល។ ការកើនឡើងនៃវត្ថុរាវនេះ បានធ្វើឲ្យវាប្រមូលផ្ដុំនៅក្នុងក្បាលរបស់នាង ដែលធ្វើឲ្យក្បាលនេះកាន់តែធំឡើង។

នៅពេលដែលនាងកើតដំបូងក្បាលរបស់នាង មានទំហំតូចខុសពីធម្មតា តែឥឡូវនៅពេលដែលគេធ្វើ ការវាស់វែងគឺមានប្រវែងដល់ ១០០សង់ទីម៉ែត្រពី ត្រចៀកម្ខាងទៅម្ខាង។ គ្រូពេទ្យបាននិយាយថា ក្មេងស្រីនេះពិបាកនឹងធ្វើការវះកាត់ ព្រោះក្មេងស្រីនេះមានសុខភាពខ្សោយ។ សម្រាប់ឪពុកម្ដាយក្មេងស្រី បានត្រឹមតែឧទ្ទិសឲ្យទេវតា ជួយសង្គ្រោះនាងនិង សង្ឃឹមថាមានអព្ហូតហេតុឲ្យនាងជាសះស្បើយ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]