សៀមរាប៖ បុរស២នាក់បងប្អូន ដែលជាអ្នករកស៊ីចាប់ ម៉ូយដាក់រថយន្ត ត្រូវបានអ្នករកស៊ីចាប់ម៉ូយ ដូចគ្នាវាយ នឹងដំបងឈើជ្រុងរយៈក្បាល បន្ទាប់ពីពួកគេបានដណ្តើម ម៉ូយគ្នាយ៉ាងអនាធិបតេយ្យរួចមក កាលពីវេលា ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២៤ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងចំណតរថយន្ត អនាធិបតេយ្យមួយកន្លែង ក្បែរ របងសាលាស្រុកក្នុងភូមិដំដែកផ្សារ ឃុំដំដែក  ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះជាបងប្អូនឈ្មោះអ៊ុន ប៊ុណា អាយុ៣៩ឆ្នាំ មុខរបរអ្នកចាប់ម៉ូយដាក់រថយន្ត រងរបួសធ្ងន់ ត្រង់ក្បាល ផ្នែកខាងឆ្វេងរយះមួយតឹក ដេរ១០ថ្នេរ និងប្អូនប្រុសឈ្មោះអ៊ុន សារ៉ាវុធ រងរបួសស្រាល អ្នកទាំងពីររស់នៅ ក្នុងភូមិកើតហេតុខាងលើ។ រីឯជនបង្ករមានគ្នា៣នាក់ ១ឈ្មោះវៀត ២ឈ្មោះច្រឹង នឹងទី៣ឈ្មោះរិទ្ធ ដែល ជាជនដៃដល់ក្រោយពេលវាយជនរងគ្រោះឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ ដោយពួកគេទាំង៣នាក់ រស់នៅក្នុងភូមិជាមួយគ្នានិងជនរងគ្រោះដែរ។

តាមសម្តីសាក្សីបាននិយាយថា មុនពេលកើតហេតុ មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង មកពីភ្នំពេញ បានមក ឈប់ដាក់អ្នកដំណើរ ចុះនៅចំណុចបេនរថយន្តអនាធិបតេយ្យ ក្បែរ សាលាស្រុកពេលនោះជន រងគ្រោះ ទាំង២នាក់បងប្អូនបានស្ទុះទៅចាប់ម៉ួយបានមុនស្រាប់តែជនដៃដល់ទាំងបីនាក់ឃើញបានរត់ ទៅដណ្តើមយកឥវ៉ាន់ អ្នកដំណើរដែរហើយបានប៉ះទង្គិចពាក្យសំដី បង្កជំលោះដាក់គ្នាតែម្តង ។

សាក្សីបានបន្តថាជនដៃដល់និងជនរងគ្រោះមានគ្នា៥នាក់សុទ្ធតែជាអ្នករកស៊ីចាប់ម៉ូយដាក់រថយន្ត នៅ ចំណត រថយន្តអនាធិបតេយ្យ ខាងលើទាំងអស់គ្នាហើយនៅពេលមានម៉ូយ ពួកគេបានរត់ប្រសេក ប្រសាចពាសពេញផ្លូវ រត់ទៅដណ្តើមគ្នា បង្កការកកស្ទះអ្នកដំណើរឆ្លងកាត់ផ្លូវមុខសាលាស្រុក និងមន្ត្រីរាជការបានសំណូមពរ ទៅដល់ លោកអភិបាលស្រុកជយយសម្រួលរៀបចំសណ្តាប់ធ្នាប់និង ណែនាំអ្នកចាប់ម៉ូយទាំងអស់ នោះឲ្យមានភាព រញ៉េរញ៉ៃខ្លាំងពេក ព្រោះពួកគាត់បានឃើញវត្ត មាននគរចរាចរណ៍ អង្គុយគងអន្ទាក់ខ្លានៅចំណុច រថយន្ត អនាធិបតេយ្យ ចាំតែទទួលផល ប្រយោជន៍តែប៉ុណ្ណោះ ៕

www.dap-news.com

ដោយៈ ស៊ុន ហាក់

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]