សាស្រ្ដចារ្យម្នាក់ត្រូវបាន ចាប់ខ្លួនដោយ CPIB ដែលជាអ្នកសើុបអង្កេតពី រឿងក្ដីរបស់គាត់ដែលជាប់ទាក់ទង នឹងការទទួលយកសំណូកពីសិស្ស ដែលសំណូកនោះគឺជាការរួមភេទ ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់។

រឿងនេះត្រូបានគេចាត់ទុកថា ជាករណីទី១ដែលកើតឡើងនៅក្នុង ប្រទេសសឹង្ហបុរី។ តាមរបាយការណ៍បាន បញ្ជាក់ថា សាស្រ្ដាចារ្យនេះជាគ្រូបង្រៀននៅ មហាវិទ្យាល័យជាតិសឹង្ហបុរី ផ្នែកច្បាប់ ត្រូវបានគេចាប់ខ្លួនកាលពីខែមេសា តែបច្ចុប្បន្នគាត់ស្ថិតនៅក្រៅឃុំ ដោយសារការបង់ប្រាក់ធានា។ ខាងអ្នកកាសែតមិនអាចធ្វើការទាក់ទងជាមួយ គាត់បាននោះទេ ទោះបីជាទៅរកគាត់ដល់ផ្ទះក៏ដោយ តែគេជឿជាក់ថាស្រ្ដីម្នាក់ដែលគេឃើញ នៅក្នុងផ្ទះនោះគឹជាភរិយារបស់គាត់ តែនាងបានធ្វើការបដិសេធក្នុងការឆ្លើយសំនួររបស់អ្នកកាសែត។ សម្រាប់សិស្សដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ មិនត្រូវបានគេចាប់ខ្លួននោះទេ ប៉ុន្ដែរាល់អ្វីដែលនាង បានប្រាប់ប៉ូលីសត្រូវបានគេកត់ត្រាទាំងអស់។ និស្សិតស្រីដែលមានអាយុ២៣ឆ្នាំ និងជានិស្សិតឆ្នាំទី៤ នេះមិនបានបញ្ចេញឈ្មោះនោះទេ ហើយនាងបាននិយាយថា ចំណាត់ថ្នាក់ពិតជាសំខាន់ណាស់សម្រាប់នាង នៅពេលដែលនាងត្រូវស្វែងរក ការងារធ្វើ ជាពិសេសនៅពេលដែលនាង ចង់បានការងារដែលស្ថិតនៅ លំដាប់ថ្នាក់ខ្ពស់។ នាងបានធ្វើការផ្លាស់ប្ដូរជាមួយនឹង សាស្រ្ដាចារ្យនេះជាច្រើនលើក ដើម្បីទទួលបាននូវចំណាត់ថ្នាក់ A ។ 

តើនេះជារឿងអាចទៅរួចដែរ ឬទេ សម្រាប់ការរួមភេទ ដើម្បីចំណាត់ថ្នាក់ខ្ពស់? តើប្រិយមិត្ដមានយោបល់យ៉ាងណាចំពោះបញ្ហានេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]