រថយន្តមួយគ្រឿងបានបែកកញ្ចក់ខ្ទេច និង ស្រ្តីម្នាក់បែកមុខមាត់ បន្ទាប់ពីមានហេតុការណ៍ វាយតប់គ្នាបានកើតឡើង ដោយសារតែមិនមានការអធ្យាស្រ័យគ្នា ទៅវិញទៅមក។

ដោយយោងទៅតាមគេហៈទំព័រ Chinabuzz បានអោយដឹងថា កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១២​ នៅឯប្រទេសចិន មានរថយន្តមួយបានបត់ទៅកៀររថយន្តមួយទៀត ដែលរថយន្តរងគ្រោះបើកបរដោយស្រ្តីម្នាក់ រីឯរថយន្តបង្កបើកបរដោយបុរសចំនាស់ម្នាក់។ បន្ទាប់ពីកៀរគ្នាហើយពួកគេទាំង ២ នាក់ក៏ឈ្លោះប្រកែកគ្នាបន្ទាប់មក បុរសបង្កក៏បានវាយស្រ្តីរងគ្រោះឡើងបែកមុខ។ មួយសន្ទុះក្រោយមកស្រ្តីរងគ្រោះបានទូរស័ព្ទហៅគ្នា មកសងសឹកវិញ ដោយគេបានឃើញបុរសម្នាក់ និង គ្នា ២ ទៅ ៣ នាក់ទៀត រត់មក វាយកញ្ចក់ឡានរថយន្តបុរសបង្កហេតុខ្ទេច ធ្វើអោយផ្អើលអស់អ្នករួមដំណើរតាមផ្លូវជាមួយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ?

ដោយ ៖​ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]