ប្រសិនបើលោកអ្នកប្រើប្រាស់ iOS 6 Beta 3 លោកអ្នកនឹងឃើញបានថា នៅពេលដែលលោកអ្នកដោនឡូត កម្មវិធី Free នៅក្នុង App Store នោះនឹងមិនចាំបាច់ប្រើ Password ហើយចំពោះការ Update កម្មវិធី Free Free នោះ ក៍មិនចាំបាច់ Password ផងដែរ ។
តាមធម្មតានៅពេលដែលលោកអ្នកប្រើ App Store របស់ក្រុមហ៊ុន Apple វេលាដែលត្រូវការតម្លើងកម្មវិធីអ្វីមួយ Free មិន Free រឺក៍ Update កម្មវិធីតែងតែទាមទារលេខកូដលោកអ្នកជានិច្ច ។ ចំពោះ ios 6 ចុងក្រោយនេះវិញ របស់ក្រុមហ៊ុន Apple មានភាពងាយស្រួលមែនទែន នោះគឺមិនចាំបាច់ដាក់ Password របស់ iTunes Account នោះទេ គ្រាន់តែលោកអ្នកចុចលើកម្មវិធី Free រួច install ជាការស្រេច ពិសេសជាងនោះទៅទៀតគឺ ពេលដែលលោកអ្នកដោនឡូតកម្មវិធីនៅលើ Apple Store ចំនួនច្រើន កម្មវិធីនោះមិនចាកចេញមកក្រៅ App Store ឡើយ រឺនិយាយអោយងាយស្តាប់មិនបាច់ចេញចូលទៅ App Store ច្រើនដង ចូល Apple Store តែម្តង រួចចុចដោនឡូតយកៗ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់មែនទែន ។
សំរាប់កម្មវិធីដែលគិតលុយ គឺតម្រូវអោយលោកអ្នកប្រើ Password ដូចនឹងលើកមុនដដែល នោះគឺទាមទា Password រៀងរាល់ 15 នាទីម្តង ។
ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

ដកស្រង់អត្ថបទពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]