រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​​ហាយ​ប្រ៊ីត​ ពណ៌​ខ្មៅ ជិះ​ទៅ​​ឈប់​មុខ​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋ​បាល​​បឹង​កេង​កង​៣ បើក​ទ្វារ​រថយន្ត​មិន​​មើល​ក្រោយ​​ប៉ះ​រ៉ឺម៉ក​​ម៉ូតូ​មក​ពី​ក្រោយ បណ្តាល​ឱ្យ​រថយន្ត​របើក​​​ទ្វារ​ចំហៀង​​ខាង​ឆ្វេង​ ចំណែក​​រ៉ឺម៉ក​​ម៉ូតូ​ក្រពឹត​គំរប​លើ​កង់​ខាង​ស្តាំ ​កាល​ពី​​វេលា​ម៉ោង​​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤​កក្កដា តាម​បណ្តោយ​​ផ្លូវ​លេខ​១៤៣ កែង​ផ្លូវ​លេខ​៣១០ ​ស្ថិត​ក្នុង​សង្កាត់​​បឹង​កេង​កង​៣ ខណ្ឌ​ចំការ​មន។

​អ្នក​បើក​​រ៉ឺម៉ក​​ម៉ូតូ​​​ឈ្មោះ​ម៉ ស៊ីម ​ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ជិត​វត្ត​សន្សំ​​កុសល ​សង្កាត់​បឹង​ទំពុន ​ខណ្ឌ​មាន​ជ័យ ​មាន​ស្រុក​កំណើត​​​នៅភូមិ​កណ្តឹង​​១ ​ឃុំ​កណ្តឹង ​ស្រុក​បាទី ខេត្ត​តាកែវ ។ បន្ទាប់​ពី​កើតហេតុ​​ខាង​ម្ចាស់​​រថយន្ត​បាន​សុំ​ឱ្យ​ខាងរ៉ឺម៉ក​​ម៉ូតូ​​ជួយ ​ចេញ​ថ្លៃ​ខូច​ខាត​​ទ្វារ​រថយន្ត​របស់​គេ​ខ្លះ តែ​មិន​បាន​ទាមទារ​​ប៉ុន្មាន​ទេ សុំ​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​មាន ។ អ្នក​​បើក​រ៉ឺម៉ក​ម៉ូតូ​បាន​ទូរស័ព្ទ​​ហៅ​មិត្តភក្តិ​​មក​ជួយ​អន្តរាគមន៍​ និង​សុំ​ខ្ចី​លុយ​សង​ទៅ​ម្ចាស់​រថយន្ត​ចំនួន​​១០​ម៉ឺន​រៀល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]