សហរដ្ឋអាមេរិក៖ តារាចម្រៀង សញ្ជាតិអាមេរិក លោក Curtis James Jackson ឬគ្រប់គ្នា ហៅថា 50 Cent បានដាក់ពាក្យ ស្នើសុំការការពារ នៅក្នុងជំពូកទី១១ ទៅលើការ ក្ស័យធន កាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ម្សិលមិញនេះ។

តារាចម្រៀងរ៉េប 50 Cent បានឲ្យដឹងថា ទ្រព្យសម្បត្តិ និងបំណុល និមួយៗ មានតម្លៃចន្លោះ ចាប់ពី ១០ ទៅ ៥០លានដុល្លារ ឯណោះ។ ការដាក់លិខិតស្នើសុំនេះ បានធ្វើឡើង រយៈពេល ៣ថ្ងៃ ក្រោយពីតុលាការ បានបញ្ជាឲ្យ តារាចម្រៀងរ៉េប រូបនេះ បង់ប្រាក់ចំនួន ៥លានដុល្លារ ទៅកាន់នារីម្នាក់ ដែលមានឈ្មោះថា Lastonia Leviston នៅក្នុងពាក្យបណ្តឹង នៃការរំលោភបំពាន លើឯកជនភាព បន្ទាប់ពីនារី រូបនោះ បានអះអាងថា លោក 50 Cent មានចេតនា ទម្លាយវីដេអូសិច ដែលមានរូបនាង នៅក្នុងនោះដែរ។


តារាចម្រៀង សញ្ជាតិអាមេរិក 50 Cent និងនារីឈ្មោះ Leviston

គួរបញ្ជាក់ផងដែរថា នារីឈ្មោះ Leviston រូបនោះ មានកូនស្រីម្នាក់ ជាមួយនឹង តារាចម្រៀងរ៉េប សញ្ជាតិអាមេរិក Rick Ross ដែលជាដៃគូ ប្រគួតប្រជែងគ្នា ជាមួយនឹង លោក 50 Cent។


តារាចម្រៀងរ៉េប សញ្ជាតិអាមេរិក Rick Ross

ជាមួយគ្នានេះដែរ លោក 50 Cent ត្រូវបានគេ រាយការណ៏មកថា គាត់បានទម្លាយ វីដេអូសិច ដែលមានរយៈពេល ១៣នាទីនោះ កាលពីឆ្នាំ២០០៩ ដែលជាវីដេអូ របស់នារីឈ្មោះ Leviston ជាមួយនឹង អតីតមិត្តប្រុស របស់នាង ឈ្មោះ Maurice Murray ដើម្បីធ្វើឲ្យ លោក Ross ទទួលរក នូវភាពអាម៉ាស់។


នារីឈ្មោះ Leviston និងអតីតមិត្តប្រុស របស់នាង ឈ្មោះ Maurice Murray

ជាងនេះទៅទៀត លោក 50 Cent បានបញ្ចូលរូបគាត់ ទៅក្នុងវីដេអូនោះ ដោយធ្វើជា អ្នកអត្ថាធិប្បាយ និងបានបង្ហោះ វីដេអូនោះ ទៅលើបណ្តាញ អ៊ីនធឺណែត ដោយគ្មានការអនុញ្ញាត ពីនារីឈ្មោះ Leviston នោះឡើយ៕


លោក Curtis James Jackson ឬគ្រប់គ្នា ហៅថា 50 Cent

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]