រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អូ​ប៉េ​រ៉ា​វ័យក្មេង​នាង​បុស្បា ប៉ាន់ បាន​ធ្វើ​ឲ្យ​ អ្នកលេង​ ហ្វេ​ស​ប៊ុ​ក​ ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់​ពី​នាង​បង្ហាញ​ ឈុត​ប៊ី​គី​នី​ជា​ លើក​ដំបូង លើ​វាល​ខ្សាច់​នៅ​ ទឹកដី​អា​មេ​រិ​ក ទី​ដែល​នាង​កំពុង​ តែ​សិក្សា​ផ្នែក​​ តូរ្យតន្ត្រី​រយៈពេល​ ៩​ឆ្នាំ ។

ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ប្រភេទ​ប៊ី​គី​នី​តាម​បែប​បស្ចិមប្រទេស បុស្បា ប៉ាន់ បាន​បង្ហោះ​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ ពេល​ថ្មី​ៗ​នេះ ដែល​រូបភាព​មួយ​ សន្លឹក​នោះ​បាន​ធ្វើ​ឲ្យ​ ទស្សនិកជន​ភ្ញាក់ ផ្អើល​ខ្លាំង ខណៈ​ពេល​កន្លង​មក​គេ​កម្រ​ បានឃើញ​យុវតី​ រូប​នេះ​បង្ហាញ​រាង​ ក្នុង​ឈុត​សម្លៀក​ បំពាក់​សិច​ស៊ី​ បែប​នេះ​ឡើយ ។

បន្ទាប់​ពី​រូបភាព​នោះ​បង្ហោះ​មក​មាន​អ្នក​ចូល​មើល និង​ចុច​Like ប្រមាណ​ជិត​ ១​ម៉ឺន​នាក់ និង​មាន​អ្នក​ចែកចាយ​ជា​ច្រើន​នាក់​ ផ្សេង​ទៀត ក្នុង​នោះ​មាន​ ប្រិ​យ​មិត្ត​ជា​ច្រើន​ទៀត ​បញ្ចេញមតិ​ដោយ​ភាគ ច្រើន​កោតសរសើរ​ ពី​ភាព​ស្រស់​ស្អាត​ របស់​នាង ។

តារាចម្រៀង​វ័យក្មេង បុស្បា ប៉ាន់ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​សិក្សា​នៅ​ សាលា WALNUT HILL SCHOOL FOR THE ARTS ជា​សាលា​សិល្បៈ​ តន្ត្រី​ល្បីឈ្មោះ​ បំផុត​ក្នុង​សាកលលោក ស្ថិត​នៅ​ ក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក ។

បុស្បា ប៉ាន់ ជា​កូន​ខ្មែរ​ម្នាក់​ប្រកបដោយ​មោទនភាព ព្រោះ​មាន​តែ​នាង​ ជា​អ្នក ចម្រៀង​អូ​ប៉េ​រ៉ា ម្នាក់​គត់​ចេញពី​បណ្តា​ប្រទេស​ក្នុង​ សមាគម​ ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ បាន​ចូល​រៀន​ នៅ​សាលា​នោះ​ដំបូង​គេ ។ សាលា WALNUT HILL SCHOOL FOR THE ARTS ផ្តល់​អាហារូបករណ៍​ ឱ្យ​បុស្បា ប៉ាន់ ៥០% ខណៈ​សិស្ស​ រៀន​នៅ​សាលា​នោះ​ ក្នុង​មួយ​ឆ្នាំ​ត្រូវ​បង់ ថ្លៃ​សិក្សា​ចំនួន​ ៥​ម៉ឺន​ដុល្លារ ។ ក្រៅពី​នេះ​ វិស័យ​ឯកជន និង​សប្បុរសជន​ ក្នុងស្រុក​ ឧបត្ថម្ភ​បុស្បា ប៉ាន់ ៣០% ។ នៅ​សល់​ ២០%​ទៀត​ជា​ អ្វី​ដែល​បុស្បា ប៉ាន់ និង​ក្រុម​ គ្រួសារ​ជា​ អ្នករ៉ាប់រង​ទាំងស្រុង ។

ឪពុក​របស់​បុស្បា ប៉ាន់ លោក​ប៉ាន់ ម៉េ​ង​ហ៊ា​ង ធ្លាប់​អះអាង​ថា កូនស្ រី​របស់​លោក​ ត្រូវ​សិក្សា​នៅ​ សាលា​មួយ​នោះ​រយៈពេល​៩​ឆ្នាំ​។ នាង​ត្រូវ​ ចំណាយពេល​បី​ ឆ្នាំ​នៅ​សាលា​នោះ មុន​នឹង​បន្ត​ រយៈពេល​៦​ឆ្នាំ​ទៀត ដើម្បី​បញ្ចប់​ កម្រិត​ខ្ពស់​បំផុត​ផ្នែក​ ចម្រៀង​អូ​ប៉េ​រ៉ា និង​តន្ត្រី ។ បុស្បា ប៉ាន់ ជា​សិស្ស​ក្មេង​ជាង គេ​នៅ​សាលា​នោះ ព្រោះ​ សាលា​ទទួល​សិស្ស​អាយុ​ចាប់ ពី​១៨​ឆ្នាំ​ឡើង ខណៈ​នាង​ មាន​អាយុ​ទើប តែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ នាង​មាន​ ទេព​កោសល្យ​ខ្ពស់​ទើប​មាន ឱកាស​ពិសេស​ នេះ ។

មុន​ពេល​ឡើង​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បុស្បា ប៉ាន់ បាន​និយាយ​ ថា «​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​បាន​ទៅ​រៀន​ នៅ​សាលា​ ល្បីឈ្មោះ និង​បំពេញ​ តាម​ក្តី​សុបិន​ របស់​ខ្លួន ប៉ុន្តែ​ទន្ទឹម​នេះ​ក៏​ មិន​សប្បាយចិត្ត​ដែរ ព្រោះ​ត្រូវ​ឃ្លាត​ពី​ ឪពុក​ម្តាយ បងប្អូន និង​ម្យ៉ាងទៀត​ ព្រួយបារម្ភ​ផ្នែក​ ប្រាក់​សម្រាប់​ បង់ថ្លៃ​សិក្សា ខ្លាច​មិន​អាច ​បន្ត​បាន​ចប់​ចុង​ ចប់​ដើម​» ។

ជាមួយ​ក្តី​បារម្ភ​នេះ តារាចម្រៀង​អូ​ប៉េ​រ៉ា វ័យក្មេង​របស់​កម្ពុជា​រូប​នេះ ចង់ឱ្យ​ សប្បុរសជន​ ជួយ​ដល់​នាង ដើម្បី​មាន​លទ្ធភាព​អាច​ សិក្សា​បាន​ចប់​ ចុង​ចប់​ដើម ហើយ​ត្រឡប់​ មក​កម្ពុជា​វិញ ដើម្បី​រួមចំណែក​ ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ជួយ​ បណ្តុះបណ្តាល​ អ្នក​ជំនាន់​ក្រោយ​ ពី​នាង​ទៀត ។

ម្តាយ​របស់​បុស្បា ប៉ាន់ ឈ្មោះ លី​លី ស៊ី​សម្បត្តិ បម្រើ​ការ​នៅ​ សាជីវកម្ម​ហិរញ្ញ វត្ថុ​អន្តរជាតិ ។ ឪពុក​ជា​ជនជាតិ​កម្ពុជា លោក​ប៉ាន់ ម៉េ​ង​ហ៊ា​ង បាន​ចំណាយពេល​ ជា​ច្រើន​ក្នុង​អាជីព​ របស់​លោក​នៅ​ ប្រទេស​បារាំង និង​ចំណាយ​ពេលវេលា​ជា​ ច្រើន​ជួយ​ដល់​បុស្បា និង​ប្អូនប្រុស​របស់​ នាង​ឈ្មោះ​ប៉ាន់ ឡូ​វ​ប៉ាន់ ដែល​អ្នក​ទាំង​ ពីរ​តែងតែ​នៅ​ជាមួយនឹង​ បុស្បា ក្នុង​ពេល​សម្តែង​។ បុស្បា​លេង​ព្យ៉ា​ណូ ហើយ​ប្អូនប្រុស​ របស់​នាង​លេង​ ក្លា​រី​ណែ​ត ។ ក្រោយ​រយៈពេល​៩​ឆ្នាំ​ ដែល​បុស្បា ប៉ាន់ បញ្ចប់​ការ​សិក្សារ​នៅ​ សាលា​តន្ត្រី​នោះ នាង​នឹង​លូត លាស់​ជា​តារា ចម្រៀង​អូ​ប៉េ​រ៉ា​ឆ្នើម​សម្រាប់​កម្ពុជា ហើយ​អាច​ឈាន​ ចូល​លំដាប់​ អន្តរជាតិ​គួរ​ជាទី​ មោ​ទ​នៈ​សម្រាប់​ រូប​នាង​ផ្ទាល់ ក្រុម​គ្រួសារ និង​កម្ពុជា​ទឹកដី​អនុស្សាវរីយ៍​ នៃ​ការ​ចាប់ផ្តើម​ដុះ​ ពន្លក​លូតលាស់​ របស់​នាង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]