ភ្នំពេញ៖ ពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ បាយ័ន ដែលមាន ឈ្មោះដើមថា ហេង ផាន់ណា ហៅ ហេង កែវនីតា គឺជាពិធីការិនី មួយដួងដែលចូល ប្រឡូកសិល្បៈ ជាច្រើនឆ្នាំមកហើយ តែសម្រាប់កេរ្តិ៍ឈ្មោះ ហាក់ដូចជាមិនសូវលេចធ្លោ ខ្លាំងប៉ុន្មានទេទើបតែ ថ្មីៗនេះគេ សង្កេតឃើញថា នាងមានការ ផ្លាស់ប្តូរច្រើន ទាំងការតុបតែងខ្លួន ពីរម្យទមមកជាសិចស៊ី និងឈ្មោះរបស់នាង ដើម្បីច្បាម យកប្រជាប្រិយភាព ។

តារាស្រី កញ្ញា ហេង កែវនីតា នាពេលថ្មីៗនេះ បន្ទាប់ពីបាន ប្រកាសប្តូរឈ្មោះ ដើម្បីលើកហុងស៊ុយ មកគេសង្កេតឃើញថា តារារូបនេះហាក់ ដូចមានការមមាញឹក ជាមួយការងារ សិល្បៈច្រើន ទាំងក្នុងស្ថានីយទូរទស្សន៍ និងក្រៅកញ្ចក់ទូរទស្សន៍ ហើយសូម្បីការ ស្លៀកពាក់តុបតែងខ្លួន ក៏មានការប្រែប្រួលដែរ ដោយនាងបាន ស្លៀកពាក់ បញ្ចេញភាពសិចស៊ី បង្អួតសម្រស់ ដើមទ្រូង ដើម្បីបង្កើនការ ចាប់អារម្មណ៍ និងការគាំទ្រពី ទស្សនិកជនកាន់តែច្រើន ។

ជាទូទៅគេសង្កេតឃើញថា មានតារាស្រីមួយចំនួន បានជ្រើសរើស យកការស្លៀកពាក់ បញ្ចេញភាពសិចស៊ី ទាក់ទាញ ការចាប់អារម្មណ៍ ធ្វើឲ្យកេរ្តិ៍ឈ្មោះ កាន់តែល្បី ហើយនៅក្នុងនោះ សូម្បីតែតារាស្រីនាង ហេង កែវនីតា ក៏បានជាប់ ឈ្មោះជាតារា សិចស៊ីផងដែរ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា