បរទេស៖ ស្រ្តីដ៏ស្រស់ស្អាតម្នាក់ បានធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងសឹងតែមិនជឿ នៅពេលបានដឹង នូវអាយុពិត របស់នាង។

អ្នកស្រី Pamela Jacobs តែងតែ ថតរូប ជាមួយនឹង បុរសម្នាក់ ដែលមហាជន តែងគិតខុសថា បុរសនោះ ជាមិត្តប្រុស របស់នាង ប៉ុន្តែតាមការពិត បុរសម្នាក់នោះ គឺជាកូនប្រុស របស់នាងទៅវិញ។ មិនតែប៉ុណ្ណោះ មនុស្សគ្រប់គ្នា តែងគិតថា នាងមានអាយុ ត្រឹមខ្ទង់២០ឆ្នាំ ព្រោះតែរូបសម្ផស្ស ដ៏ស្រស់ស្អាត របស់នាង។

ក្នុងនោះដែរ អ្នកស្រី Jacobs បានប្រាប់ឲ្យដឹងថា​ នាងមានអាយុ ៥២ឆ្នាំទៅហើយ ប៉ុន្តែសម្រស់ របស់នាង គឺពិតជា មិនសាកសម នឹងអាយុនោះទេ។ ចំពោះអ្នកម្តាយ ដ៏សែនក្មេងម្នាក់នេះ បានបង្ហើប ពីវិធីមួយចំនួន ដែលធ្វើឲ្យនាង នៅតែស្រស់ស្អាត ក្មេងជាងវ័យ ដិយនាងតែងគិតគូ លើការ បរិភោគអាហារ ដែលធ្វើឲ្យ សុខភាពល្អ និងតែង ប្រើប្រាស់ ប្រេងដូងច្រើន ព្រោះវាជួយឲ្យ ស្បែករបស់នាង នៅតែចាំ និងស្អាតដដែល។

មិនតែប៉ុណ្ណោះ នាងបានបន្ថែម ឲ្យដឹងទៀតថា រឿងសម្ងាត់មួយ ដែលធ្វើឲ្យនាង នៅតែក្មេង ជាងវ័យ គឺការឧស្សាហ៍ញញឹម និងមានពេលវេលា សប្បាយៗច្រើន។ នាងថែទាំស្បែក ដោយតែងលាបឡេ ការពារកម្តៅថ្ងៃ។ នាងតែងបន្ថែម ជាតិស្ករ ក្នុងអាហារ របស់នាង ក្នុងបរិមាណទាបបំផុត និងញ៉ាំគ្រាប់ អាល់ម៉ុង (មួយក្តាប់) ជារៀងរាល់ថ្ងៃ ផងដែរ៕

តោះ! ទៅមើលរូបថតរបស់នាង ទាំងអស់គ្នា ថានាង ពិតជាមានវ័យ ក្មេងកម្រិតណា៖









អ្នកស្រី Pamela Jacobs និងកូនប្រុស របស់នាង

ប្រភព lollipop

ដោយ៖ កា

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]