បន្ទាប់ពីមានកម្មវិធី Lucky Chance ដែលផ្តល់នូវរង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់ដល់ អ្នកប្រើប្រាស់ ដើម្បីកំដៅសាច់ដុំរួចហើយនោះ ឥលូវនេះ LINE បានចាប់ផ្តើម បោះទុនចូលមក កម្ពុជាយើង កាន់តែ ធំជាងមុនទៀត ។

កម្មវិធីថ្មីដែលបើកប្រវត្តិសាស្ត្រ LINE ក្នុងការបើកទ្វារចូលទីផ្សារ កម្ពុជាលើក នេះគឺ ដាក់ឱ្យ Download Stickers រហូតដល់ទៅ ៣០ ឈុតដោយ ឥតគិតថ្លៃ ។ ការ Download នេះមិនប្រកាន់ថា ជាអ្នកប្រើប្រាស់ ថ្មីឬចាស់នោះទេ ប៉ុន្តែអោយ តែជាអ្នកប្រើ ប្រាស់ LINE នៅកម្ពុជាដែលបាន ចុះលេខទូរសព្ទរបស់ ខ្លួនរួចរាល់នោះ នឹងមានសិទ្ធិ Download Stickers ទាំង ៣០ ឈុតនោះ ហើយ ។ Stickers ទាំង ៣០ ឈុតនោះមាន តំលៃសរុប រហូតដល់ ទៅជាង ៦០ ដុល្លារឯណោះ ។​ កម្មវិធីនេះនឹង ចាប់ផ្តើម ពីថ្ងៃទី ១៣ សីហា ដល់ ២៧ សីហា ២០១៥ ។ ប្រសិន បើអ្នកមិនទាន់មាន LINE ទេនោះអាច Download បានតាម Link នេះសំរាប់ Android http://bit.ly/1BysQdc សំរាប់ IOS http://apple.co/1GtWcdN ​​ ហើយមាន LINE រួចហើយសូមចុចលើ រូបខាងក្រោមនេះ តាមទូរសព្ទ​ ដើម្បី Download ៖

គួរបញ្ជាក់ផងដែរថា ការបើក​ឱ្យ Download Stickers ដោយឥតគិតថ្លៃជា លក្ខណៈ ទ្រង់ទ្រាយ ធំបែបនេះ មិនធ្លាប់មានពីមុនឡើយ សម្រាប់ LINE ។ មិនត្រឹមតែ Free Stickers នោះទេ LINE ក៏ចាប់ផ្តើម ផ្សព្វផ្សាយ នៅលើទូរទស្សន៍ផងដែរ ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]