ខេត្ត​​ក្រចេះ​ ៖ ​ជន​៤នាក់​​ជា​មុខ​សញ្ញា​លួច​​​យ៉ាង​សកម្ម​ដែល​តែង​តែ​ធ្វើ​សកម្ម​ភាព​លួច​​ សម្ភារ​របស់​របរ​ប្រជា​ពល​រដ្ឋ​យ៉ាង​​រង្គាល​​នៅ​ស្រុក​ស្នួល ត្រូវ​បាន​កម្លាំង​​ប៉ូលិស​អធិការ ស្រុក​តាម​ចាប់​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃទី​២១ កក្កដា ក្រោយ​ពី​បក្ស​ពួក​ជន​​ទាំង​នេះ​​បន្ត​ធ្វើ​​សកម្ម​ភាព​លួច​សម្ភារ​របស់​ ប្រជា​ពល​រដ្ឋ។

មន្ត្រី​ប៉ូលិស​​ស្រុក​ស្នួល​បាន​ឱ្យ​​ដឹង​ថា ជន​ទាំង​​៤​នាក់​​ដែល​ជា​មុខ​សញ្ញា​​ចោរ​លួច​ និង​ត្រូវ​បាន​ប៉ូលិស​ចាប់ឃាត់​​ខ្លួន​នេះ​មាន ១-ឈ្មោះ​​ឡិ វ៉ា ​អាយុ​២២​ឆ្នាំ ២-ឈ្មោះ​​អួន ឃ្លោក ​អាយុ​២០​ឆ្នាំ ​៣-ឈ្មោះ​ផូ អួង អាយុ​២០​ឆ្នាំ និង​៤-ឈ្មោះ​ខន សុះ អាយុ​១៦​ឆ្នាំ ជន​ទាំង​​៤​នាក់​​​នេះមាន​ទី​លំនៅ​ស្រុក​​ស្នួល​​ និង​ជា​មុខសញ្ញា​​លួច​យ៉ាង​សកម្ម​ដែល​សមត្ថ​កិច្ច​​កំពុង​តែ​​តាម​ប្រមាញ់​​ ផង​ដែរ ។

ក្រោយ​ពី​​ចាប​់ខ្លួន​ក្តឹប​ចោរ​ទាំង​៤នាក់​នេះ​ត្រូវ ​បាន​កម្លាំងអធិការ​ស្រុក​កសាង​សំណុំ​រឿង​នាំ​ខ្លួន​​ទៅ​កាន់​ការិយា​ល័យ​ ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ ដើម្បី​ចាត់​វិធាន​​ការ​បន្ត ។
ព័ត៌​ មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]