ចិន៖ កាលពីពេលថ្មីៗនេះ ស្រីស្អាត ជនជាតិជប៉ុនម្នាក់ ត្រូវបានគេអញ្ជើញ មកកាន់ប្រទេសចិន ជាលើកដំបូង ហើយនាងបានធ្វើឲ្យ មនុស្សម្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីដឹងថានាង គ្រាន់តែជាមនុស្សយន្តប៉ុណ្ណោះ។


មនុស្សយន្ត ឈ្មោះ នាង Yang Yang

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សយន្ត ដែលមានរូបរាង និងមុខមាត់ជាស្រីស្អាតខាងលើនេះ គេដាក់ឈ្មោះឲ្យថា Yang Yang និងមានសមត្ថភាព អាចនិយាយ ច្រៀង និងអោប ដូចជាមនុស្សពិតៗផងដែរ។ មនុស្សយន្តនេះ ត្រូវបានគេដាក់បង្ហាញជូនទស្សនា នៅក្នុងកម្មវិធី តាំងពិព័រណ៍ Android Robot ក្នុងផ្សារទំនើប Takashimaya នាក្រុងសៀងហៃ កាលពីពេលកន្លងទៅថ្មីៗនេះ។

Yang Yang (មនុស្សយន្ត) ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនឧស្សាហកម្ម Shanghai Shenqing (SSI) ដែលមានការចូលរួមសហការជាមួយនឹង លោកសាស្ត្រាចារ្យ ជប៉ុន Hiroshi Ishiguro ដែលជានាយកមន្ទីរពិសោធន៍ផ្នែកមនុស្សយន្តវ័យឆ្លាត នៅសាកលវិទ្យាល័យ Osaka ប្រទេសជប៉ុន។

លោកសាស្ត្រាចារ្យ Ishiguro ក៏បានថ្លែងក្នុងកម្មវិធី តាំងពិព័ណ៌នោះថា លោកសង្ឃឹមថា មានថ្ងៃមួយ មនុស្សយន្ត ដែលផលិតដោយមនុស្ស នឹងអាចមានសមត្ថភាព ជំនួសតារាសម្តែង និងតារាប្រជាប្រិយផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពី២ ទៅ ៣ខែមុន មនុស្សយន្ត Yang Yang ត្រូវបានគេឲ្យដឹងថា មានមុខមាត់ដូចទៅនឹង លោកស្រី អតីតអភិបាល រដ្ឋ Alaskan នៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែការលើកឡើងនេះ ត្រូវបានច្រានចោល ដោយអ្នកផលិតថា វាគ្រាន់តែជាការស្រដៀងគ្នា ដោយការចៃដន្យតែប៉ុណ្ណោះ៕


ចង់ដឹងមនុស្សយន្តនេះ មានលក្ខណៈ ដូចទៅនឹងមនុស្ស យ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោមនេះ៖

ប្រភព Shanghaiist

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ