រាជធានី​ភ្នំពេញ ៖ កញ្ញា​នី មុនីនាថ បាន​ភ្ជាប់​ចំណង​ស្នេហ៍​ ជាមួយ​បុរស​អាណិកជន​នៅ​អា​មេ​រិ​ក គឺ​លោក​សូ​ឡា ជា​អ្នកជំនួញ​គ្រឿង​សមុទ្រ ។ លើស​ពី​នេះ​ លេច​ច​ឮដំណឹង​ថា ពួក​គេ​បាន​ភ្ជាប់ពាក្យ​ ជាមួយ​គ្នា​រួច​ហើយ ។ ទោះជា​យ៉ាងណា​ក្តី​បច្ចុប្បន្ន​ ចំណង​ស្នេហ៍​នេះ​កំពុង​តែ​រង្គោះរង្គើ ។

កាលពី​ អំឡុង​ពេល​គូស្នេហ៍​របស់​នី មុនីនាថ មក​លេង​ស្រុក​ខ្មែរ នាង​បាន​បណ្តើរគ្នា​ យ៉ាង​ល្អូកល្អិន​ចូលរួម​ពិធី​កាត់​ចំណងដៃ​ អាពាហ៍ពិពាហ៍​របស់​នាង​ឆៃ​លី ដា​ឡែ​ន បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ ពី​ក្រសែភ្នែក​ទាំង​អ្នកសិល្បៈ​ទាំង​មហាជន​ទូទៅ ។

ទោះបី​ការងារ​សិល្បៈ​ ទទួល​បាន​ជោគជ័យ តែបើ​គិត​ទៅ​លើ​រឿង​ស្នេហា​វិញ នី មុនីនាថ ហាក់​មិនសូវ​សមប្រកប​ប៉ុន្មាន​ឡើយ ព្រោះតែ​ពេល​នេះ​លេចឮ​ថា​ ចំណង​ស្នេហ៍​ថ្មី​នោះ​កំពុង​រង្គោះរង្គើ ។ កាលពី​ពេល ថ្មី​ៗ​នេះ​មាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា ភាគី​ខាង​ប្រុស​ហាក់​ ចង់​ផ្តាច់​ការ​ទាក់ទង​ជាមួយ​នី មុន្នីនាថ ។

តារា​ដែល​ផ្តើម​ឱ្យ​ មហាជន​ចាប់អារម្មណ៍​តាម​រយៈ ​ខ្សែ​វី​ដេ​អូ​ភាគ​រឿង «​ផ្កា​ក្នុង​ផ្កា​» រូប​នេះ កំពុង​ខ្វល់ចិត្ត ដ្បិត​គូ ស្នេហ៍​ថ្មី​របស់​ នាង​ចាប់ផ្តើម​អស់​អារម្មណ៍​ស្នេហ៍ បន្តិច​ម្តង​ៗ ដោយ​មិន​មាន ​មូលហេតុ​ច្បាស់លាស់ ។ ការ​លើក​ឡើង​នេះ​នៅ​មិន​ទាន់​មាន ការ​លាង​ជម្រះ​ពី​ នី មុនីនាថ​នៅឡើយ​ទេ ។​

អ្នក​ស្និទ្ធ​នឹង​នី មុនីនាថ លើក​ឡើង​ថា នាង​នី មុនីនាថ ចង់​ដើរ​តាម​គន្លង ​របស់​មិត្តភក្តិ គឺ​នាង​សា​រ៉ា​យ ស​ក្ខ​ណា ដែល​បាន​ស្វាមី ​ទៅ​រស់នៅ​អា​មេ​រិ​ក ប៉ុន្តែ​ទំនង​មិន​អាច​ដូច​ទេ ព្រោះ​ភ័ព្វសំណាង​ខុស​គ្នា ។ ស្នេហា​របស់​មុនីនាថ មិន​អាច​សម្រេច​ តាម​បំណង​ព្រោះតែ​ ប្រឈម​នឹង​ឧបសគ្គ ខណៈ​បុរស​ជា​គូស្នេហ៍​ ឆ្លង​វេហាស៍​នោះ​ចង់​ដោះដៃ​ចេញពី​នាង ។ ស្នេហា​ថ្មី​នេះ​បើ​ចេះ​តែ​អូស​បន្លាយ ​បញ្ហា​បែប​នេះ​តទៅ​ទៀត​អាច​ នឹង​ចែកផ្លូវ​គ្នា​ដើរ​ទាំងស្រុង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ចំណង​ស្នេហ៍​រង្គោះរង្គើ​របស់​នី មុនីនាថ នេះ គ្រាន់តែ​ជា​ការ​លើក​ឡើង ​របស់​អ្នក​ជិតដិត​ប៉ុណ្ណោះ ដូច្នេះ​មិន​ប្រាកដប្រជា​ទេ ។ នៅ​លើ​កញ្ញា​នី មុនីនាថ​ផ្ទាល់ ទើប​អាច​បញ្ជាក់​ថា​វា​ពិត ឬ​មិន​ពិត ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ