រាជធានីភ្នំពេញ ៖ ​ប្តី​ប្រពន្ធ​​២​នាក់​បាន​រង​របួស​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ណៃហ៊ត ពណ៌​ខ្មៅ ឌុប​​គ្នា​ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ ​ពណ៌​ទឹក​ប្រាក់​ បុក​ពី​ក្រោយ​ បណ្តាល​ឱ្យ​​បុរស​ជា​ប្តី​រង​របួស​​ស្រាល ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​ធ្ងន់ រីឯ​រថយន្ត​​បាន​បើក​រត់​បាត់ស្រមោល​តែម្តង ​កាល​ពី​វេលា​ម៉ោង​៧​និង​១០​នាទី​​យប់​ថ្ងៃទី​​២៣ កក្កដា ត្រង់​ចំណុច​ផ្លូវ​​ជាតិ​លេខ​៣ មុខ​បន្ទាយ​យោធា​ ង៧០ ​ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រងគ្រោះ​​ឈ្មោះ​សូវ គីម ​អាយុ​២៩ឆ្នាំ ​ស្នាក់​នៅភូមិ​កើតហេតុ​ខាង​លើ រង​របួស​រយះ​ក្បាល ចំណែកបុរសជា​​ប្តី​មិន​ស្គាល់​ឈ្មោះ​រង​របួស​ស្រាល។ ក្រោយ​ពេល​​កើតហេតុ​​ស្ត្រីរង​គ្រោះ​ត្រូវ​បាន​ក្រុម​​គ្រួសារ​​​​បញ្ជូនទៅ​ ​កាន់​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ រីឯ​ប្តីរង​របួស​ស្រាលចូល​ទៅ​​លាង​របួស​​នៅ​គ្លីនិក​ឯក​ជន​មួយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]