ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា និងបច្ចេកវិទ្យា​ ទូរគមនាគមន៍ (ICT) ដ៏​​ឈាន មុខគេរបស់ពិភពលោក បានប្រកាស យករូប​ប្រាសាទ​ អង្គរ​វត្ត​ ដែល​ជា​បេតិកភណ្ឌពិភព លោក​ដ៏​ល្បី​ល្បាញ រ​បស់​កម្ពុជា​ ​មក​ផ្សព្វផ្សាយផលិតផលថ្មី Huawei X2 ម៉ូដែលថ្មីដ៏ ទំនើបរបស់ខ្លួន​។


 

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​ពីការិយាល័យ​​កណ្តាល​នៅ​​ទី​ក្រុង Shenzhen ប្រទេសចិន បាន​លើក​ឡើង​​អំពី​កិត្យានុភាព​​ដ៏​ ល្បី​រន្ទឺទូទាំង​ ពិភព​លោក​ របស់​ប្រាសាទអង្គរវត្ត ដែលជាមោទនភាព​ ប្រកប​ដោយ​ក្តី​ ស្រឡាញ់​​ដ៏​ជ្រាល​ជ្រៅ ​របស់​ ប្រជាជនកម្ពុជា និងជាវិមាន​ សាសនា​ដ៏ធំ​បំផុត​ នៅ​ក្នុង​ពិភពលោក។ មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ 2015 នេះ ប្រាសាទអង្គវត្ត ត្រូវបាន​គេហទំព័រ​ ទេសចរណ៍ដ៏ ល្បីមួយ ​tripadvisor.com កំណត់ឲ្យ​ ជាប់​ចំណាត់​ថ្នាក់​លេខ​1 ជាគោលដៅ ទេសចរណ៍ ប្រវត្តិសាស្រ្ត (#1 Travelers’ Choice Landmark) ល្អផ្ដាច់​គេ​ ក្នុង​ពិភពលោក។

លោក អែម យុទ្ធូ នាយកគ្រប់​គ្រង​ជាន់ខ្ពស់ផ្នែកទីផ្សារ បានមាន​ ប្រសាសន៍​ថា៖  «សម្រាប់ស្លាក​ សញ្ញា​លំដាប់​ពិភព​លោក​ ដូចជា Huawei ដែល​ បាន​ជ្រើស​រើស​ យក​​ប្រាសាទ អង្គរវត្តជា រូបភាពលម្អ ដើម្បី​​​ជា​ការ​​ ទាក់​ទាញ​ចំណាប់​អារម្មណ៍ ​លើ​ផលិតផល​ របស់ពួកគេ គឺជាកិត្តិយស ដ៏ធំធេង​មួយ ​សម្រាប់ ប្រជាជនកម្ពុជា ទាំង​មូល។» លោក​​បាន​ បន្ត​ទៀត​ថា៖ «ទំហំអេក្រង់​ ដ៏​ធំ​រហូត​ដល់​ 7 អ៊ីញ របស់ Huawei X2 នឹង​រំលេច​​ភាព ស្រស់ស្អាត និងភាពអស្ចារ្យនៃ ប្រាសាទ អង្គរវត្ត ហើយពិតជាជួយ​ជំរុញ​ ឲ្យ​អ្នកប្រើប្រាស់ Huawei X2 ជុំវិញពិភពលោក មក​ទស្សនាខេត្តសៀមរាបដែល នឹង​ចូលរួម​បង្កើន ប្រជាប្រិយភាព ដ៏​អស្ចារ្យ​របស់ ប្រាសាទ​​អង្គរវត្ត ឲ្យ​ក្លាយ​ ជាគោលដៅ​ទេសចរណ៍​ចម្បង​ មួយ​​បន្ថែម​ទៀត​»។


Huawei X2 គឺ​ជាបន្សំរវាងស្មាតហ្វូន និងថេប​ប្លេត​ដែល​ក្រុម​អ្នក​ជំនាញ​ បច្ចេកទេស ហៅថា ហ្វាប្លេត (phablet) ជាឧបករណ៍​ ដែល​ផ្ទុក​ ទៅ​​ដោយ​លក្ខណៈ​ ពិសេស​​​ដ៏​អស្ចារ្យ និងបំពាក់មក ជាមួយអេក្រង់ ទំហំចន្លោះពី 5 និង 6 អ៊ីញ​។ ហ្វាប្លេត ម៉ូដែល​ Huawei X2 ផ្តល់នូវ​គុណ​ភាព​ និង​មុខងារ​របស់​ ស្មាតហ្វូន​ដែល​ពោរ​ ពេញ​ដោយ​ ថាមពល​ខ្ពស់​ និង​បទពិសោធន៍​ អេក្រង់ធំ​របស់ ថេបប្លេត​។ ប៉ុន្ដែ Huawei X2 មានលក្ខណៈពិសេស​ លើ​ពីឧបករណ៍​ តែ​មួយ ​ព្រោះវាមាន​ អេក្រង់ទំហំ​ 7 ​អ៊ីញ ​ដ៏​ធំ​ទូលាយ​ ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ ដែលអាច​ បំពេញ​ចិត្ត​អតិថិជន ឲ្យ​រំភើប​រីករាយ​នឹង​​ភាពស្រស់ស្អាត របស់​រូបភាព នីមួយៗ​ដូចជា ប្រាសាទអង្គរវត្ត ឬវីដេអូ និងខ្សែ​ភាពយន្ត​ ជា​ដើម​។ លើសពីនេះទៅទៀត Huawei X2 មាន​រូប​រាង ស្តើងបំផុត​ កម្រាស់​ត្រឹម​តែ​ 7.18mm ហើយ​អាច​ភ្ជាប់ អ៊ីនធើណេត បាន​យ៉ាង​ឆាប់​រហ័ស​ ជាមួយនឹង ប្រព័ន្ធ 4G និង Wi-Fi ។

Huawei X2  បំពាក់ដោយអង្គ​ប្រតិបត្តិការ​ប្រភេទ​ 64-bit octa-core ទំហំ 2GHz និង​ស៊ីភីយូ Kirin 930 របស់​​ ក្រុម​ហ៊ុន​ Huawei ដោយ​ផ្ទាល់​ ជាមួយនិង​ជីភីយូ(GPU)​ ប្រភេទ​​ Mali-T628 ដែល​ច្នៃ​ប្រឌិត​ឡើង ​ដើម្បីជួយ ការងារ​លោក​អ្នកជា​ច្រើន ប្រកប​ដោយ​ភាព ងាយស្រួល ដូចជា​ ការហៅ​ទូរស័ព្ទ​ ចេញ​ជា​វីដេអូ មាន​ដំណើរ​ការ​​​ ស្រួល​​ មាន​​កម្មវិធី និង​ហ្គេម​កម្សាន្ត​ ច្រើន ព្រម​ទាំង​ដំណើរការ បានយ៉ាង​រលូន។ មិន​តែ​ប៉ុណ្ណោះ​ វាក៏បានផ្ដល់ នូវក្រាហ្វិក​ដែល​មាន​ល្បឿនលឿន​ និងដំណើរការ​ប្រកប ដោយ​ប្រសិទ្ធភាព ដែលធ្វើ​ឲ្យ​​លោក​ អ្នកអាច លេងហ្គេម​ ដែលមានកម្រិត​ក្រាហ្វិក​ខ្ពស់បាន យ៉ាងរីករាយ​​។

Huawei X2 នឹង​មានចេញ​លក់​ពីរប្រភេទ​ផ្សេងគ្នានៅក្នុង ប្រទេសកម្ពុជា និងជុំវិញ ពិភពលោក។ ប្រភេទ​ទី​ មួយនឹងមានRAM ទំហំ​ 2GB និងអង្គចងចាំ​​​ ទំហំ​16GB។ ចំណែក​មួយ​ ទៀតមាន ​RAM ទំហំ 3GB និងអង្គចងចាំ​ទំហំ​ 32GB ។ ម៉ូដែលទាំងពីរនេះនឹងភ្ជាប់​ មក​ជាមួយ​ កាមេរ៉ាប្រភេទ​ SLR ដោយកាមេរ៉ា​ ខាងក្រោយ មាន​ទំហំ 13MP និងកាមេរ៉ាមុខ​សម្រាប់​ ការ​ថត "Selfie"  ទំហំ 5MP ។ ដោយមាន microSD ទំហំ 128GB និងថាមពលថ្ម 5000mAh ដែលអាច​ឲ្យ​លោក​អ្នកស្តាប់​ ចម្រៀង​បាន​ 60 ម៉ោង ទស្សនាវីដេអូ​បាន​​ 12 ម៉ោង និងលេង​​ អ៊ីនធើណេត ​បាន​រហូត​ដល់​ 15 ម៉ោង។ ជា​ពិសេសហ្វាប្លេត​នេះ ​​ដំឡើង ដោយ​ប្រព័ន្ធ ប្រតិបត្តិការ Android 5.0 OS ។

សូម​បញ្ជាក់ថា Huawei X2 ដែលលម្អ​ដោយ​ Wallpaper នៃ​ប្រាសាទ​អង្គរវត្ត មានលក់​ នៅចុងសប្ដាហ៍នេះ​។ អ្វីដែលពិសេសនោះគឺ រាល់ការទិញ Huawei X2 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់ប្រភេទ អតិថិជន​ នឹង​ទទួលបាន កញ្ចប់ ប្រូម៉ូសិន​ ពិសេស Free ស៊ីម Smart និងទឹកប្រាក់ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD  និង​ប្រើ​ប្រាស់អ៊ីនធើណេតពេញ មួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ)។

ព័ត៌មានបន្ថែមទាក់ទងនឹងផលិត ប្រូម៉ូសិន និងកម្មវិធីពិសេសៗរបស់ ក្រុមហ៊ុន Huawei  សូមចូលទៅកាន់ www.facebook.com/HuaweiDeviceCambodia


 បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]