ចិន៖ នារីអាក្រាតកាយ ពាក់កណ្តាលខ្លួនម្នាក់ បានធ្វើអត្តឃាត ដោយលោតពីអគារ កម្ពស់ ១០ជាន់ ធ្លាក់មកដល់ដី ស្លាប់តាមបំណង បន្ទាប់ពីមនុស្ស ១ក្រុម ដែលឈរមើលនាង បានស្រែកលើកទឹកចិត្ត ឲ្យនាងលោតចុះ ជាប្រញាប់ ព្រោះពួកគេ ខ្ជិលរង់ចាំ មើលយូរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយនេះ​ បានកើតឡើង កាលពីថ្ងៃពុធ កន្លងទៅ នៅឯក្រុង Shenyang ប្រទេសចិន ដែលអ្នកឃើញ ហេតុការណ៍នោះម្នាក់ បានប្រាប់ឲ្យដឹងថា មនុស្សមួយហ្វូង ដែលបានឃើញ នារីម្នាក់នោះ បម្រុងនឹងលោត សំលាប់ខ្លួន មិនបានហៅប៉ូលិស មកជួយអន្តរាគមន៍នោះទេ បែរជាពួកគេ ទៅហៅគ្នីគ្នា មកមើលទៅវិញ។ ពួកគេបាននិយាយថា៖ "មកមើលឲ្យលឿន វាជាការលោតសំលាប់ខ្លួនពិតៗ! ពិតជាអស្ចារ្យមែន!"។

រិតតែគួរឲ្យហួសចិត្ត ជាងនេះទៅទៀតនោះ មនុស្សម្នាក់ក្នុងចំណោម អ្នកឈរមើលទាំងនោះ បានស្រែកឲ្យនាងថា៖ "លោតចុះឲ្យលឿន ខ្ញុំខ្ជិលរង់ចាំមើលយូរណាស់!"។ ក្រោយមកនារីម្នាក់នោះ ក៏បានលោតចុះពី លើអគារនោះមែន ហើយនាងក៏ត្រូវបាន គេប្រកាសថាស្លាប់ នៅនឹងកន្លែងផងដែរ។

សាក្សីនៅកន្លែងកើតហេតុម្នាក់ បានប្រាប់ឲ្យដឹងថា គេបានឃើញបុរសម្នាក់ ឈរនៅជិតនារីម្នាក់នោះ មុនពេលនាង លោតចុះមកក្រោម ផងដែរ។

ក្រោយមក ពេលប៉ូលិសមកដល់ ប៉ូលិសក៏បានឃាត់ខ្លួន បុរសម្នាក់នោះ ប៉ុន្តែគាត់បាននិយាយថា គាត់ឈរនៅជិតនាងនោះ ព្រោះគាត់មានបំណងជួយ កន្រ្តាក់នាងមកក្រោយ ប៉ុន្តែមិនបានសំរេច។ 

រឿងហេតុមួយនេះ បានធ្វើឲ្យអ្នកលេង អ៊ីនធឺណែតភាគច្រើន ផ្តន្ទាទោសចំពោះ មនុស្សដែលឈរមើល ទាំងនោះ ដោយពួកគេ បានចោទជាសំនួរថា៖ "ប្រសិនបើនាងជា ម្តាយ ឬបងស្រីរបស់អ្នក តើអ្នកនឹងធ្វើចឹងដែរអត់?"៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះទង្វើមនុស្ស មួយក្រុមនោះ?


អគារដែលនារីម្នាក់នោះ លោតសំលាប់ខ្លួន

ប្រភព shanghaiist

ដោយ​ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]