កាល​ពី​ពេល​ថ្មី​ៗ​នេះ សួន​កម្សាន Theme Park ស្ថិត​នៅ​ក្រុង​ Guilin ខេត្ត Guangxi ភាគ​ខាង​ត្បូង​ប្រទេស​ចិន បាន​បើក​យុទ្ធនាការ​ប្រកាស​​ផ្សព្វ​ផ្សាយ​នូវ​កម្មវិធី​ពិសេស​របស់​ខ្លួន​ដោយ​បាន​និយាយ​ថា នារី​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង និង​ស្លៀក​សំពត់​ខ្លី​ជាង​៣៨​សង្ទី​ម៉ែត្រ​ អាច​ចូល​រួម​សប្បាយ​នៅ​ក្នុង​សួន​កម្សាន្តជា​មួយ​ការ​លក់​សំបុត្រ​បញ្ចុះ​តម្លៃ​៥០​ភាគ​រយ​ក្នុង​អំឡុង​ខែ​កក្កដា និង​សីហា ឆ្នាំ​២០១២ ។ នេះ​បើ​យោង​តាម​ប្រភពពី​គេ​ហ​ទំព័រឆាយ​ណា​ប៊ឺស ចេញ​ផ្សាយ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២ ។

ប្រភព​បន្ត​ថា បណ្តាញ​ទូរទស្សន៍​ក្នុង​ស្រុក​ បាន​ផ្សាយ​ផង​ដែរ​ថា បុគ្គលិក​ដែលបម្រើ​ការ​នៅ​ក្នុង​សួន​កម្សាន្ត​នោះ ​ពិត​ជា​បាន​កាន់​ម៉ែត្រ​វាស់​សំពត់​ស្ត្រី​ ដែល​ចូល​ទស្សនា​ពិតមែន ខណៈ​ដែល ​ពួក​គេ​ឈរ​តម្រង់​ជួរ ​ចូល​ទៅ​លេង​កម្សាន្ត ។ អ្នក​គ្រប់​គ្រង​សួន​កម្សាន្ត​ម្នាក់ ​បាន​និយាយ​ថា កម្មវិធី​នេះ ​បាន​ធ្វើ​ឡើងជា​ប្រ​ចាំ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ ហើយ​ក៏​ជា​កម្មវិធី​មួយ ​ដែល​ទទួល​បាន​ជោគ​ជ័យ​ផង​ដែរ ។ អ្នក​គ្រប់​គ្រងរូប​នោះ ​បាន​បន្ថែម​ថា កម្មវិធី​ពិសេស​នេះ​ក៏​មាន​គោល​បំណង​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​ដែល​បាន​ចូល​លេង​កម្សាន្ត​ ឱ្យ​ពួកគេបាន​បង្ហាញ​នូវ​រូប​សម្រស់​របស់​ខ្លួនផង​ដែរ ។

ទន្ទឹម​នឹង​នេះ យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​លើក​ទឹក​ចិត្ត​ឱ្យ​ស្រ្តី​ទៅ​កម្សាន្ត​ស្លៀក​ខ្លី​នេះ ​ក៏​ល្បី​រន្ធឺ​តាម​អ៊ីន​ធើរណេត​ផង​ដែរ  ដោយ​មាន​អ្នក​ខ្លះ ​បានរិះគន់​ថា វា​ជា​ទង្វើ​មិន​គប្បី​មួយ​ ដែល​ធ្វើ​ឱ្យ​បាត់​បង់​តម្លៃ​នៃ​ស្ត្រី ៕​

 

ដោយ ៖ សា​ម៉​ន

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]