ខេត្ត​កណ្តាល​ ៖ រថយន្ត​​កាមរី​​គូទ​ស្វិត​មួយ​គ្រឿង​បើក​បោះ​ពួយ​ឡើង​លើ​ស្រឡាង​ជ្រុល​​ដាំ​​ក្បាល​ចុះ​​ធ្លាក់​​ចូល​ទៅ​ក្នុង​​ទឹក​ទន្លេ​បាសាក់ កាល​​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​២៤ កក្កដា ​នៅ​​ត្រង់​ចំណុច​កំពង់​ចម្លង​ ស្វាយ​តានី ត្រើយ​ខាង​​លិច​ ឃុំ​ស្វាយ​តា​នី ស្រុក​​ស្អាង បណ្តាល​​ឱ្យ​អ្នក​បើក​បរ​​រថយន្ត​ម្នាក់​ឈ្លក់​ទឹក​​ភ័យ​ស្លន់​ស្លោ ប៉ុន្តែ​ចាត់​ទុក​ថា ជា​សំណាង​ណាស់​ ដែល​​មិន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ។

ប្រភព​ព័ត៌​មាន​ឱ្យ​​​​ដឹង​ថា ​មូល​ហេតុ​ដែល​នាំ​ឱ្យ​​រថយន្ត​បើក​ធ្លាក់​ពី​លើ​ស្រឡាង​បែប​នេះ ​ដោយ​សារ​តែ​អ្នក​បើក​បរ​រថយន្ត​​ខឹង​ចាំ​ស្រឡាង​​យូរ​ពេក លុះ​ពេល​ស្រឡាង​មក​ដល់​ក៏បើក​បោះ​ពួយ​ឡើង​ទាំង​កំរោល​យ៉ាង​​​លឿន​ជ្រុល​ដាំ​ក្បាល​​រថយន្ត​ធ្លាក់​ចូលទៅ​ក្នុង​ទឹ​ក​ទន្លេ​តែ​ម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]