បរទេស៖ វាជារឿងដ៏ គួរឲ្យភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ នៅក្នុងមជ្ឈដ្ឋាន នៃកីឡាប្រដាល់ ពិភពលោក បន្ទាប់ពីកីឡាករ ដ៏ល្បីគឺ Floyd Mayweather ត្រូវបានគេដកហូត ខ្សែក្រវ៉ាត់ជើងឯក ប្រដាល់ទម្ងន់ធ្ងន់ ស្ថាប័ន WBO ដែលរូបគេទើប នឹងដណ្តើមបានពី Pacquiao ប៉ុន្មានខែ មុននេះ ដោយសារតែ មូលហេតុដ៏ មិនគួរឲ្យជឿមួយ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា កីឡាករប្រដាល់ ដ៏ល្បីរបស់ សហរដ្ឋអាមេរិក Floyd Mayweather ត្រូវបានគេ ដកហូតខ្សែក្រវ៉ាត់ ប្រភេទទម្ងន់ធ្ងន់ នៃស្ថាប័ន WBO ដែលរូបគេ ទើបនឹងដណ្តើមបាន ពីកីឡាករ Manny Pacquiao កាលពីថ្ងៃទី២ ខែឧសភា មុននេះ ព្រោះតែរូបគេ មិនបានបង់ប្រាក់ ថ្លៃទិញសិទ្ធិ ចូលប្រកួត ដែលមានចំនួន ជាទឹកប្រាក់ប្រមាណ ជិត២សែនដុល្លារ ប៉ុណ្ណោះ។

ក្នុងនោះក៏ មានការបញ្ជាក់ ទៀតថា ម្សិលមិញគឺ ជាថ្ងៃកំណត់ នៃការបង់ប្រាក់ហើយ Floyd នៅតែមិន បានយកប្រាក់ ទៅបង់ទៀត ដែលនេះគឺជា កាយវិការមួយ បង្ហាញពីការ មិនគោរពទៅ តាមការអនុម័ត ទើបនាំឲ្យមាន សេចក្តីសម្រេច ចុងក្រោយគឺ ដកហូតខ្សែក្រវ៉ាត់ នោះពីកីឡាករ រូបនេះមកវិញ តែម្តង។


ខ្សែក្រវ៉ាត់ ទម្ងន់ធ្ងន់ពិភពលោក WBO ដែល Floyd ដណ្តើមបានពី កីឡាករ Manny Pacquiao

គួរបញ្ជាក់ផងដែរថា ប្រាក់សម្រាប់បង់ នេះគឺតិចជាង ០.១% នៃប្រាក់ដែល គាត់រកបានពី ការឡើងវាយ ជាមួយនឹង Pacquiao ប៉ុណ្ណោះ ហើយគេក៏មិន ដឹងថាមូលហេតុ អ្វីទើបបានជា Floyd មិនបានបង់ប្រាក់ ទាំងនេះផងដែរ។ យ៉ាងណាមិញ Floyd មានពេល ១៤ថ្ងៃ សម្រាប់ធ្វើការ ប្តឹងឧទ្ធរណ៍ចំពោះ សេចក្តីសម្រេច មួយនេះ រីឯខ្សែក្រវ៉ាត់ WBO welterweight នឹងអាចត្រូវ ប្រគល់ទៅឲ្យ កីឡាករ Timothy Bradley JR កាន់កាប់ជំនួសវិញ បន្ទាប់ពីកីឡាករ រូបនេះបាន ប្រកួតឈ្នះ ទៅលើកីឡាករ Jessie Vargas នៅក្នុងការប្រកួត ដណ្តើមខ្សែក្រវ៉ាត់ កាលពីខែមុននេះ៕


គេជឿជាក់ថា ត្រឹមទឹកប្រាក់ ២សែនដុល្លារ មិនមែនជា បញ្ហាសម្រាប់ កីឡាករ Floyd Mayweather នោះទេ

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]