កណ្តាល៖ មនុស្ស២នាក់ស្លាប់ ៣នាក់ របួសធ្ងន់-ស្រាល ខណៈម៉ូតូ២គ្រឿង បុកគ្នា កាលពីវេលាម៉ោង ៤និង៤៥ នាទី ឈានចូល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចខាង ក្រោមស្ពាន ព្រែកសំរោង នៅលើផ្លូវលេខ ២១A ភូមិព្រែកសំរោង សង្គាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ស៊ឹម ប៊ុតបណ្ឌិត អធិការក្រុងតាខ្មៅ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្គឡើងដោយ ម៉ូតូម៉ាក WAVERX ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CG-១៤៧២ បើកបរដោយឈ្មោះ អៀប ភក្តី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅសង្គាត់តាខ្មៅ (ស្លាប់) បានធ្វើដំណើរទិសដៅ ពីជើងទៅត្បូង លុះមកដល់ត្រង់ ចំណុខាងលើ បានបុកជាមួយម៉ូតូ ម៉ាក WAVERSX ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ១CX-៨៤៤៧ បើកបរដោយ ឈ្មោះ ណាង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ធ ស្រុកកៀនស្វាយ (ស្លាប់) របួសធ្ងន់ ស្រាល៣នាក់ ។

លោកអធិការបានបន្តថា ចំពោះជនរងគ្រោះរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែតម៉ូតូ២គ្រឿង ត្រូវយកទៅរក្សាទុក នៅអធិការក្រុង រងចាំដោយស្រាយតាមនិតិវិធី  ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]