​រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​១២ និង១៥​នាទី​យប់ ថ្ងៃ​ទី​០៧ កក្កដា ២០១៥ ​នៅ​ចំណុច បង្គន់​សា​ធារ​ណៈ ខាងកើត ​សួន​កំសាន្ត ឌ្រី​ម​លែ​ន (​ក្បែរ​គល់​ស្ពាន ​កោះ​ពេជ្រ​) ប៉ូលិស​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ ជន​សង្ស័យ​មាន​អាវុធ ​(​ចំពាមកៅស៊ូ​) ចំនួន​០៤​នាក់​។

ជន​សង្ស័យ​មាន​ ១-​ឈ្មោះ យុទ្ធ ភ​ត្រា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​២-​ឈ្មោះ សុខ សាយ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ៣-​ឈ្មោះ វ៉ា​ន់ សី​ថា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ ៤-​ឈ្មោះ សុខ ខួច ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​ ​មុខរបរ​ កម្មករ​សំណង់ ​កោះ​ពេជ្រ​។ ទាំងអស់គ្នា ​ស្នាក់​នៅ​ការ​ដ្នា​ន​ កោះ​ពេជ្រ​​ មានស្រុក​កំណើត​ ខេត្តកំពង់ឆ្នាំង ទាំង​អស់​គ្នា​​​៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]