ខេត្ត​ឧត្តរមានជ័យ ៖ ស្ត្រី​ចាស់ជរា ​គ្មាន​ទីពឹង​ មាន​អាយុ​៧២​ឆ្នាំ ​កំពុង​តែ​ដេក​ដួល ​នៅ​នឹង​កន្ទេល​ នៅភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង​វែង​ ​​កាលពី​ព្រឹក ​ថ្ងៃ​ទី​០៥ ​កក្កដា ​​២០១៥ ​​បាន​ដ​ង្ហោយ​ ហៅរក​ការ​ ជួយ​ឧបត្ថម្ភ​ មុន​នឹង​លាចាក​ លោក​នេះ​ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​លំ​ទង​ចាស់​បាន​រៀបរាប់​ឲ្យ​ កោះសន្តិភាព​ដឹង​ថា​ លោកយាយ​សូត្រ យែ​ប​ អា​យុ៧២​ឆ្នាំ​ កាល​នៅ​វ័យក្មេង​មាន​បងប្អូន​២នាក់ ​ប្រុស​ម្នាក់​ ឪពុក​ម្តាយ​បាន​ស្លាប់​ចោល​ទាំងអស់​ បន្ទាប់​មក​បងប្រុស​ក៏បាន​ស្លាប់​ទៅ​ទៀត​ គឺ​នៅ​សល់​តែ​រូប​គាត់​ម្នាក់ឯង ។

ពេល​​គាត់​មាន​ប្តី​ប្រ​សូត្រ​បានកូន​២​ ស្រី​១​នាក់ ​ចំណែក​បុត​ប្រុ​សស្រី​ទាំង​២​មាន​អាយុ​ទើបបាន​៥​ឆ្នាំ​ ​​បាន​ស្លាប់​ចោល​រូប​គាត់​ទាំង​ពី​រទៅ​វិញ​។ ​អ្នក​ភូមិ​បាន​បញ្ជាក់ថា​ លោកយាយ​រូប​នេះ​ជា​ឆ្មប​បង្កើតកូន​អ្នក​ភូមិ​រូប​គាត់​ជា​មនុស្ស​ល្អ​មិន​ ដែល​ឈ្លោះ​ប្រ​កែ​កនឹង​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ទេ​។

ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ថា​នៅ​ពេល​រូប​គាត់​ចាស់ជរា​គ្មាន​ទីពឹង​ដេក​ ដួល​បាន​អ្នក​ភូមិ​យក​បាយ​ម្ហូបអាហារ​ជួន​ តែ​មិន​បាន​គ្រប់គ្រាន់​ទេ ព្រោះ​អ្នក​ភូមិ​មាន​ជីវភាព​ក្រីក្រ​ដែរ​ ហើយ​ជាប់រ​វល់​ប្រកបការងារ​ផង តែ​ទោះជា​បែប​ណារ​នៅ​ពេល​យប់​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​មើលថែ​ទាំ​រូប​ គាត់​ជា​រៀង​រាល់​យប់​ដែរ​។

លោកយាយ​សូត្រ យែ​ប ​មាន​ប្រសាសន៍​ឮ​សូ​រសម្លេង​ខ្សាវ​ៗ​ថា ​រូប​គាត់​ពុំ​មាន​ទីពឹង​ទេ ​ហើយ​រូប​គាត់​កំពុង​តែ​ដេក​ដួល​ ​ទៅ​ណាមក​ណាមិន​រួច​​ ​តែ​ក្រពះ​នៅ​តែ​ស្រេកឃ្លាន​ណាស់​ ហើយ​រូប​គាត់​បាន​សុំ​អំពាវនាវ​ដល់​សប្បុរសជន​នៅ​ទី​ជិត​ទី​ឆ្ងាយ អង្កការសង្គម​ស៊ី​វិល ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​មេ​តា្ត​ជួយ​ផ្តល់​នូវ​ម្ហូបអាហារ ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ៗ​ដល់​រូប​គាត់​ផង​មុនពេល​លារ​ចាក​លោក​នេះ​៕​​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]