ខេត្តកំពង់ចាម ៖ បុរស​ពោះម៉ាយ​ម្នាក់ ​ឈ្មោះ​ឌឹ​ម ឌៀ​ន អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ វាល​បំពង់ ឃុំ​ខ្ពប​តា​ងួ​ន ស្រុក​ស្ទឹង​ត្រង់ បាន​សម្រេច​ចិត្ត​ ចង​.​ក​ ធ្វើ​អត្តឃាត ដោយ​ប្រើប្រាស់​ ខ្សែ​នីឡុង ​ទៅ​នឹង​រនូត​ផ្ទះ​ឈើ ​របស់​កូនស្រី ​ពិការ​ភ្នែក បណ្តាល​ឱ្យ​ស្លាប់​ មិន​មាន​អ្នក​ណា​​ ជួយ​ទាន់​នោះ​ទេ ដែល​ហេតុការណ៍​នេះ​ កើតឡើង កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​៦ កក្កដា ២០១៥ ។

លោក​ខេ​ង សុខ​ណា នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្ពប​តា​ងួ​ន​ប្រាប់​ឱ្យ​ដឹង​ថា ប្រពន្ធ​របស់​បុរស​ចំណាស់​ខាងលើ​នេះ បាន​ទទួលមរណៈភាព​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​គាត់​បាន​រស់នៅ​ភាព​ជា​បុរស​ពោះម៉ាយ​ជាមួយនឹង​កូនស្រី​ចិញ្ចឹម​ពិការ​ភ្នែក​នៅ​ភូមិ​វាល​បំពង់ ក្រោយ​មក ក៏​នឹក​ចង់បាន​ប្រពន្ធ ។

លោក​បន្ត​ថា មាន​អ្នក​ភូមិ​ម្នាក់​ដែល​បុរស​ពោះម៉ាយ​បាន​ចាប់ចិត្ត​ស្រលាញ់​ចង់​ធ្វើ​ជា​គូ​អនាគត ដើម្បី​កុំឱ្យ​រស់នៅ​ជា​ភាព​ឯ​កោ តែ​​ម្នាក់ឯង​ទៀត​នោះ លុះ​ពេល​សួរនាំ​បំរុង​នឹង​ចូល​ទៅ​ស្តីដណ្តឹង​តាម​ប្រពៃណី បែរជា​ខាង​ស្រី​នោះ​បដិសេធ​មិន​ព្រម​ទទួល ទើប បុរស​​ឈ្មោះ​ឌៀ​ន ហាក់បីដូចជា​ខូចចិត្ត ក៏​ចេះ​តែ​ដើរ​ចេញពីផ្ទះ​ធ្លាក់​ទៅ​ដល់​ខេត្តកំពង់ធំ រួច​ទើបតែ​ចូល​ផ្ទះ​បាន​១​ខែ​នេះ​ទេ ស្រប​ពេល​ដែល​ឃើញ​កូន​មិន​នៅផ្ទះ​នោះ ក៏​បាន​យក​ខ្សែ​នីឡុង​មក​ចងទៅ​នឹង​រនូត​ផ្ទះ​ធ្វើ​អត្តឃាត​តែ​ម្តង ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]