ភ្នំពេញ៖ តារាចម្រៀងប្រចាំ ផលិតសាន់ដេ កញ្ញា សុខ ពិសី មួរម៉ៅ ជាមួយនឹងរឿងមានគេជួយ ពីក្រោយ បន្ទាប់ពី មានព័ត៌មាន បានចុះផ្សាយអំពីនាង។

តារាស្រី មុខគួរឲ្យស្រលាញ់រូបនេះ បានបង្ហាញអារម្មណ៍កើតទុក្ខ មិនសុខចិត្ត នឹងព័ត៌មាន ដែលថានាងបាន ទទួល កាដូ ៥០ម៉ឺនដុល្លារ ពីគូស្នេហ៍បើកក្រុមហ៊ុន នាំចូលគ្រឿងអេឡិចត្រូនិក។ ដូចនេះ នាងក៏បាន បង្ហោះសារ មួយ ឲ្យអ្នកគាំទ្ររបស់នាង បានដឹងថា​រឿងនេះ គឺមិនពិតនោះទេ។

សាររបស់នាង ក្នុងបណ្តាញអ៊ិនស្តាក្រាម សរសេរថា «បើមិនបានសម្ភាសនាងខ្ញុំផ្ទាល់ទេ សូមមេត្តា កុំចេះតែ ផ្សាយតាមតែអំពើចិត្តពេក ប្អូនគេប្អូនឯង បើអ្នកមានបងប្អូន ជាស្រី លោកអ្នក មិនចុះផ្សាយ បែបនេះមែនទេ? សូម កុំយកកិត្តិយស នាងខ្ញុំ ធ្វើជាអាជីវកម្ម អស់លោកអី ហើយលេខទូរស័ព្ទ ក៏បានប្តូរ អស់លោកចុះផ្សាយដែរ អត់ស្គាល់ លេខ ខ្ញុំសោះ មកថាខ្ញុំ ប្តូរលេខទៅវិញ កិត្តិយស មនុស្សស្រី គឺសំខាន់ណាស់ សូមបងសារព័ត៌មាន ពិចារណា ផង មុនចុះ ផ្សាយ មិនពិត ចុះផ្សាយ តែអ្នកនេះ អ្នកនោះ កាដូលុយឲ្យនាងខ្ញុំម៉េច បានច្បាស់ម្ល៉េះ? ជួយ ប្រាប់ឈ្មោះម្នាក់ប្រុស ឧកញ៉ា ហ្នឹង តិចមក តើគាត់ឈ្មោះអី? ព្រោះតែមើលទៅ ចុះផ្សាយអត្ថបទហ្នឹងដូច ស្គាល់ លោកឧកញ៉ា ដែល កាដូលុយឲ្យនាងខ្ញុំច្បាស់ខ្លាំងណាស់ ទើបអត់សម្ភាសន៍ខ្ញុំ សូម្បីតែមួយម៉ាត់ ឯណាកាដូម៉េចបាន ខ្ញុំអត់ឃើញ? គេផ្ញើរទុកនៅបងមែន? បើឈប់បាន គួរតែឈប់ទៅហត់ណាស់ »

តើប្រិយមិត្តយល់យ៉ាងណាដែរ?



សាររបស់ សុខ ពិសី បង្ហោះក្នុងអ៊ិនស្តាក្រាម



ប្រភព IG

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី