ថៃ៖ កាលពីថ្ងៃទី ​០៥ ខែកក្កដា ឆ្នាំ ២០១៥មុននេះ ផ្លូវថ្នល់ នៅក្នុងតំបន់ Nong Sua នៃខេត្ដ Saraburi បានរហែកចេញ ពីគ្នា តែមិន បង្កឲ្យ មានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ឬអ្នកធ្វើដំណើរ ម្នាក់ណា នោះឡើយ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្លូវថ្នល់ ប្រវែង ១៥០ ម៉ែត្រ បានដាច់រហែកជា ២ពីរ និងម្ខាងបាន ដាច់ធ្លាក់ចុះ មកក្រោម កម្ពស់១ ទៅ ២ ម៉ែត្រ។ បន្ទាប់ពី មានហេតុការណ៍ ក្រុមសមត្ថកិច្ច និង ប្រជាពលរដ្ឋ នៅក្នុងតំបន់ បាននាំគ្នា ថតរូប និងធ្វើការ ផ្សព្វផ្សាយ ចូលក្នុង អ៊ិនធើណេត យ៉ាងព្រោងព្រាត។

យ៉ាងណាមិញ មូលហេតុដែល បណ្ដាលឲ្យមាន ហេតុការណ៍បែបនេះ ដោយសារតែ គ្រោះ រាំងស្ងួត ខណៈដែល កំរិតទឹក ប្រឡាយ (Klong) Rapeepat កាន់តែថយចុះ ឬរីងស្ងួត យ៉ាងខ្លាំង។ នាពេលនេះ ផ្លូវមួយខ្សែនេះ ត្រូវបាន បិទជា បណ្ដោះអាសន្ន ដើម្បីធ្វើការជួសជុល និង ការជួសជុលនេះ ត្រូវ ចំណាយប្រាក់ ប្រហែលជា ១០លាន បាត ឬជិត ៣ សែនដុល្លារអាមេរិក៕






ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]