បរទេស៖ ប្រិយមិត្តច្បាស់ ជាបានស្គាល់ហើយ នូវគ្រាប់បាល់ កូនហ្គោល ដែលគេយក ទៅលេងក្នុង កីឡាវាយកូនហ្គោល ថាវាមាន សភាពតូច និងស្រាល ជាងបាល់ ផ្សេងៗឯទៀត ហើយតើប្រិយមិត្ត មានដែលឆ្ងល់ ទេថាតើ គេបានដាក់ បញ្ចូលអ្វីចូល ក្នុងគ្រាប់បាល់នោះ ទើបធ្វើឲ្យវា អាចហោះបាន ខ្ពស់ លឿន និងឆ្ងាយ បែបនោះ?

ខាងក្រោមនេះ គឺជាវីដេអូមួយ ដែលថតដោយ ក្រុមបុគ្គលិកនៃ ទស្សនាវដ្តី golfing ដោយបង្ហាញពី ទិដ្ឋភាពនៃ វត្ថុ ក៏ដូចជា សារធាតុដែល ត្រូវបានដាក់ បញ្ចូលទៅក្នុង គ្រាប់បាល់កូនហ្គោល ដែលធ្វើឲ្យ អ្នកសឹងតែ មិនជឿ។

នៅក្នុងវីដេអូនោះ គេបានយក គ្រាប់បាល់កូនហ្គោល ដំបូងគេបំផុត ដែលត្រូវបាន ផលិតនិង ប្រើប្រាស់ នៅក្នុងអំឡុង ទសវត្សឆ្នាំ ១៦០០ ដល់ ១៨០០ មកវះដើម្បី បង្ហាញឲ្យមើល ដែលជាលទ្ធផល ស្បែកពីខាងក្រៅ របស់គ្រាប់បាល់ នោះគឺជា ស្បែកគោ ហើយអ្វីដែល នៅក្នុងនោះ គឺជារោម របស់សត្វទា និងក្ងាន តូចៗជាច្រើន។

បន្តមកទៀត គឺជាគ្រាប់បាល់ ប្រភេទ Haskell Ball Circa ដែលផលិត និងប្រើប្រាស់ នៅក្នុងអំឡុង ទសវត្សឆ្នាំ ១៨៩៨ ដល់ ១៩៧០ ហើយបាន បង្ហាញថា សម្បកខាងក្រៅ របស់វាផលិត ពីជ័រកៅស៊ូ រីឯនៅ ខាងក្នុងនោះវិញ គឺសរសៃ កៅស៊ូទន់ៗ។ សម្រាប់ គ្រាប់បាល់ ក្រោយមកទៀតៗ គឺជាការ ផលិតឡើង ដោយដាក់បញ្ចូល នូវកៅស៊ូរឹង វិញម្តង ដែលមានស្បែក ខាងក្រៅធ្វើ ពីសារជាតិ Surlyn។


សារធាតុ កៅស៊ូទន់ៗ ដែលមាន នៅក្នុងគ្រាប់បាល់ Haskell Ball Circa

សរុបមកវិញ ភាពខុសគ្នា នៃសារធាតុ ដែលត្រូវដាក់ បញ្ចូលទៅក្នុង គ្រាប់បាល់នីមួយៗ នោះគឺដើម្បី ផ្តល់នូវប្រសិទ្ធិភាព ទៅដល់គ្រាប់បាល់ ដើម្បីអាចឲ្យវា វិលបានលឿន និងហោះបានឆ្ងាយ ប៉ុណ្ណោះ។ ហើយសម្រាប់ ចំណុចសំខាន់បំផុត ក្នុងការផលិត គ្រាប់បាល់ គឺធ្វើយ៉ាងណា មិនអាចឲ្យវា មានទម្ងន់លើសពី ០.០៤គីឡូក្រាម បានឡើយ។

តោះចង់ដឹងថា តើវីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖


សម្បកគ្រាប់បាល់ កូនហ្គោល ជាច្រើនដែល ត្រូវបានវះ មើលសារធាតុ នៅខាងក្នុង

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]