កូរ៉េខាងត្បូង៖ ការភ្ញាក់ផ្អើលមួយទៀតហើយ ក្នុងវិស័យសិល្បៈនៃប្រទេសកូរ៉េ បន្ទាប់ពីគេដឹងថា តារាសម្តែងលោក Lee Dong Gun និងតារាចម្រៀងនាង Ji Yeon ក្នុងក្រុម T-ARA កំពុងតែដាំពន្លកស្នេហ៍ ជាមួយគ្នា យ៉ាងផ្អែមល្ហែមក្រោយពីរូបភាព របស់ពួក ត្រូវបានគេបង្ហោះចែកចាយ ល្បីពេញអនឡាញរួចមក។


រូបភាព ដែលគេលួចថតបានពេលដែលពួកគេ នៅភោជនីដ្ឋាន ប្រទេសចិន

នាង Ji Yeon របស់ក្រុម T-ARA វ័យ ២២ឆ្នាំ ត្រូវបានគេសង្ស័យថា កំពុងមានទំនាក់ទំនងស្នេហាជាមួយ លោក Lee Dong Gun វ័យ ៣៤ឆ្នាំ ដែលជាតារាសម្តែង។ ក្នុងនោះ រូបភាពរបស់ពួកគេទាំងពីរ ត្រូវគេថតបាន នៅក្នុងភោជនីដ្ឋានមួយកន្លែង ដែលត្រូវបានដឹងថា ស្ថិតនៅទីក្រុងសៀងហៃ ឯប្រទេសចិន ប៉ុន្តែគេមិនបានដឹងថា រូបភាពនោះ ថតតាំងតែពីពេលណាមកឡើយ។ តាមរយ:រូបភាព គេអាចមើលឃើញ ពួកគេអង្គុយជិតគ្នា ហើយនាង Ji Yeon បានកាន់ដៃរបស់លោក Lee Dong Gun យកទៅដាក់លើថ្ពាល់របស់នាង ថែមទៀតផង។ ទោះជាយ៉ាងនេះក្តី តែគេបានដឹងថា មានមិត្តភក្តិ២នាក់ទៀត ក៏មានវត្តមាននៅទីនោះ ជាមួយពួកគេផងដែរ។

ភ្ជាប់ជាមួយនឹងពាក្យចចាមរ៉ាមនេះ តាមប្រភពអ្នកដែលជិតស្និត នឹងពួកគេ បានឲ្យដឹង កាលពីថ្ងៃទី ៤ កក្កដានេះថា ពួកគេ បានចាប់ផ្តើម មានភាពជិតស្និត និងមានទំនាក់ទំនងជាមួយគ្នា ចាប់តាំងពីពួកគេ រួមគ្នាសម្តែងក្នុងរឿងមួយ ដែលសហការណ៍ ជាមួយប្រទេសចិន ក្រោមចំណងជើងថា  “Encounter” មកម្ល៉េះ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]