ភ្នំពេញ៖ ចាប់តាំងពីខ្សែភាពយន្ត “Goldfinger” របស់លោកJames Bond​  ខ្សែភាពយន្ត “Bullit” របស់លោក Steve McQueen​ និងខ្សែភាពយន្តដ៏ល្បី ក្នុងពេលបច្ចុប្បន្ន “Need for Speed” រថយន្តFord Mustang​ បានប្រឡូកក្នុង អាជីពសិល្បៈ ជាច្រើនស្ទើរ រាប់មិនអស់ រហូតដល់ទៅ ជាង៣,០០០ដង   ទាំងក្នុងខ្សែភាពយន្ត និងកម្មវិធីទូរ-ទស្សន៍។

តាមរយៈប្រវត្តិ​ និងបទពិសោធន៍ជាច្រើនដូចនេះ រថយន្តFord Mustang​ អាចនឹងទទួល បានរូបផ្កាយ នៅក្នុងវិថីតារាហូលីវូដ (Star on the Hollywood Walk of Fame) ក្នុងពេលឆាប់ៗ។ 

ជាមួយនិងការប្រារព្ធខួបលើកទី៥០ឆ្នាំក្នុងឆ្នាំនេះ រថយន្តFord Mustang​ គឺជារថយន្ត ដែលតែងតែ ទទួលបានការស្នើសុំអនុញ្ញាតលើ ការប្រើប្រាស់ ស្លាកសញ្ញា ច្រើនជាងគេ បំផុតក្នុងចំណោម រថយន្តFord។ ឈ្មោះ  រូបភាព  និងភាពពេញចិត្តនៃ រថយន្តនេះ ត្រូវបាន គេអបអរសាទរក្នុង វប្បធម៌ថ្មីរបស់ អាមេរិកជាង ៥០ឆ្នាំកន្លង មកហើយ តាមរយៈការបង្កើត នូវវត្ថុអនុស្សាវរីយ៍ ជាច្រើនសន្ធឹក សន្ធាប់ ដូចជា អាវ មួក អាវធំ ប្រដាប់ ប្រដាក្មេងលេង វីដេអូហ្គេម នាឡិកា គ្រឿងអលង្ការ វ៉ាលី ជាពិសេសរួមទាំង ទឹកអប់ផងដែរ។

រថយន្តMustang​ ជារថយន្តដ៏ពេញនិយមបំផុតនៅលើពិភពលោក ដែលរហូត ដល់មាន អ្នកគាំទ្រម្នាក់ បានប្រើប្រាស់ព័ត៌មានផ្សេងៗ ពីអ្នកប្រើ ប្រាស់អ៊ីនធើណិត  បង្កើតជាទិន្នន័យ នៅលើគេហទំព័រ សម្រាប់ធ្វើ ជាបញ្ជីបង្ហាញពីរូបរាងផ្សេងៗរបស់ រថយន្តMustang។

លោកStefan Thorarensen ស្ថាបនិក និងសមាជិកក្លឹបរថយន្ត “The Icelandic Mustang Club” បានមានប្រសាសន៍ថា៖ “ខ្ញុំចាប់ផ្តើម ចាប់អារម្មណ៍ លើរថយន្តMustang​ ចាប់តាំងពីឆ្នាំ១៩៦៦​ នៅពេល ដែលខ្ញុំមានអាយុ១៤ឆ្នាំ។ ម្តាយមីង របស់ខ្ញុំបានទិញ រថយន្តMustang Fastback ស៊េរី១៩៦៤ ពណ៌ក្រហម មួយគ្រឿង ហើយខ្ញុំមិនដែលភ្លេច រថយន្តនោះទេ។”

ចាប់តាំងពីពេលនោះមក ក្តីស្រឡាញ់របស់លោក Thorarensen ចំពោះ រថយន្តMustang បាន កើនឡើងយ៉ាងខ្លាំង រហូតដល់លោក ចាប់ផ្តើម ប្រមូលកាសែត វីដេអូ និងDVD ដែលមាន រូបរថយន្តMustang។ ក្នុងឆ្នំា២០០៩ លោកបានបង្កើតបញ្ជីខ្សែ ភាពយន្តចំនួន ៣០០រឿង និងចំណងជើង កម្មវិធីទូរទស្សន៍ ធ្វើជាចំណុច ចាប់ផ្តើម សម្រាប់ការបង្កើតគេហទំព័រ មួយអំពីរថយន្តនេះ ដែលមានឈ្មោះថា “Mustanglmdb.com” ។ មានអ្នកចូល រួមផ្តល់ព័ត៌មានប្រហែល ១០០នាក់ បានបង្ហាញពីបញ្ជីនៃ ខ្សែភាពយន្តចំនួន ៣,០០០រឿង ដែលមានថត ជាមួយរថយន្ត Mustang។

ការខិតខំបង្កើតជាគេហទំព័រនេះ​ បានឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏ខ្លាំងក្លា របស់រថយន្ត Mustang​ រហូតដល់ មានអ្នកគាំទ្រជាច្រើន នៅជុំវិញ ពិភពលោក ជាពិសេសព្រម ទាំងមានក្លឹប អ្នកគាំទ្រនៅ កន្លែងឆ្ងាយៗ ជាច្រើនដូចជា នៅប្រទេសអាយឡេន (Iceland) ប្រទេស ប៉ូឡូញ និងប្រទេស ញូវសេលេន ដែលនៅទីនោះ មិនមានលក់ រថយន្តFord Mustang​ នោះទេ។

តួនាទីដ៏ចម្បងរបស់រថយន្តMustang

រថយន្តMustang ទទួលបានភាពល្បីល្បាញក្នុងវិស័យភាពយន្ត យ៉ាងលឿនបំផុត បន្ទាប់ពី វត្តមានក្នុងរយៈពេល ៨ខែក្រោយការ បង្ហាញខ្លួន ក្នុងពិព័រណ៍ ពិភពលោក នៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ១៩៦៤។ ក្នុងរឿង​ “Goldfinger” រថយន្ត Mustang ឈ្មោះ “ Wimbeldon White” គឺជាជម្រើសរថយន្ត ដ៏ល្អបំផុត សម្រាប់ឃាតករ ស្រីស្អាតក្នុងការតាមប្រមាញ់ លោកJames Bond។ ប៉ុន្មានឆ្នាំ ក្រោយមក លោកJames Bond​ បានប្រើប្រាស់ រថយន្ត Mustang សម្រាប់ប្រណាំងនៅ លើផ្លូវនៃរដ្ឋ ឡាសវេកាស​ (Las Vegas) ក្នុងរឿង “Diamonds are Forever”។

ត្រឹមឆ្នាំ១៩៦៨ រថយន្តMustang ​បានក្លាយជារថយន្តនិមិត្តរូបនៅ លើដងវិថី​ (Icon on the Road) សម្រាប់មនុស្សទូទៅ។ ក្រោយមក លោក Steve McQueen បានកែ ប្រែមុខមាត់ រថយន្តនេះឲ្យក្លាយ ជារថយន្ត ប្រណាំងសម្រាប់តួឯកក្នុង សាច់រឿង“Bullit” ដ៏អស្ចារ្យ បំផុត។ រយៈពេល ៤០ឆ្នាំក្រោយ រថយន្តMustang ក៏ត្រូវ បានយកទៅថតសម្រាប់ឈុតឆាក ដ៏កក្រើកក្នុង វគ្គបញ្ចប់នៃរឿង “Alcatraz”។

សម្រាប់រឿង “Gone in Sixty Seconds” ក្នុងឆ្នាំ២០០០  រថយន្តMustang ស៊េរី១៩៦៧ ពណ៌ខ្មៅលាយ ទឹកប្រាក់ ដែលមាន ឈ្មោះថា “Eleanor” ត្រូវបានយកទៅ សម្តែងជាមួយ លោកNicolas Cage។​ នៅពេលថ្មីៗនេះ រថយន្ត “Eleanor” ត្រូវបានយក ទៅដាក់ លក់សម្រាប់ការ ដេញថ្លៃក្នុងតម្លៃជាង ១លានដុល្លាអាមេរិក និងត្រូវបាន គេយកទៅផលិតឡើង វិញជាច្រើន គ្រឿងទៀត។

ក្នុងឆ្នាំ២០០៧ រថយន្តShelby Mustang ស៊េរីចុងទសវត្ស១៩៦០  និង រថយន្តMustang Shelby GT500 ស៊េរីឆ្នាំ២០០៨ បានចូលរួមសម្តែង ជាមួយលោក Will Smith ក្នុងការប្រយុទ្ធ ជាមួយពួកខ្មោច ឆៅ ក្នុងរឿង “I Am Legend”។ 

វត្តមានរថយន្ត Mustang តាមកញ្ចក់រោងភាពយន្តក្នុងឆ្នាំ២០១៤

កាលពីពេលថ្មីៗនេះ រថយន្តMustang បានប្រារព្ធខួបលើកទី៥០ឆ្នាំ និងបានបង្ហាញ ខ្លួនសាជាថ្មីនៅ ក្នុងរឿង “Need for Speed” របស់ផលិតកម្ម DreamWorks Studios ។ សាច់រឿងនេះ​ បានយកខ្លឹមសារ តាមវីដេអូហ្គេមប្រណាំងឡាន របស់ក្រុមហ៊ុន Electronic Arts។ តួអង្គឯកនៃរឿង នេះ គឺលោក Aaron Paul ដែលលោក បានប្រើរថយន្តFord Mustang​ ជារថយន្ត និមិត្តរូប (Hero Car)។

លោកScott Waugh អ្នកដឹកនាំរឿងនេះ បានមានប្រសាសន៍ថា៖ “ដូច ដែលយើង ធ្លាប់ឃើញ ជាច្រើនដងក្នុងរយៈពេលច្រើនឆ្នាំ កន្លងមកនេះ​ គឺចាប់តាំង ពីរឿង ‘Bullit’ រហូតដល់រឿង ‘Gone in Sixty Seconds’   រថយន្តMustang ជារថយន្តដ៏សក្តិសម បំផុតសម្រាប់ សាច់រឿងរបស់យើង ហើយរថយន្តនេះ ពិតជារថយន្ត ដែលតំណាង ឲ្យវប្បធម៌អាមេរិកដ៏ពិត ប្រាកដ អាស្រ័យដូច្នេះ ទើបយើង ជ្រើសរើស រថយន្តនេះ សម្រាប់រឿង ‘Need for Speed’”។

រថយន្តMustang ដែលបានថតក្នុងរឿង “Need for Speed” ជារថយន្តដែល បានរចនាឡើង ជាពិសេស ជាមួយតួរថយន្តដ៏វែង ស្រស់ស្អាត និងមានយ៉ាន់ កង់ទំហំ ២២អ៊ីញ ហើយរថយន្តនេះ ប្រើប្រាស់នូវ ប្រភេទម៉ាស៊ីន V8 Supercharged។

ទន្ទឹមនឹងនេះ អ្នកលេងហ្គេមប្រណាំងរថយន្ត “Need for Speed” ដែល បង្កើតឡើង ដោយក្រុមហ៊ុនEA ក៏អាចសប្បាយរីករាយ ជាមួយការ ប្រណាំងរថយន្តFord Mustang ស៊េរីថ្មី ដោយការ ជ្រើសរើសនូវ រូបរាងរថយន្តចំនួន៥ប្រភេទខុសៗគ្នា ដើម្បីធ្វើឲ្យ រថយន្តរបស់ពួក គេកាន់តែមាន ភាពស្រស់ស្អាត ផងដែរ។

រយៈពេល៥០ឆ្នាំនៃរថយន្តMustang

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អ្នកគាំទ្រការរចនារថយន្ត បានចាត់ទុក រថយន្ត Mustang​ ជារថយន្តដែលប្រកបដោយ គំនិតសិល្បៈ ដ៏ខ្ពស់បំផុត។ ដើម្បីចូលរួម អបអរសាទរខួប ទី៥០ឆ្នាំនៃរថយន្តMustang ​ លោកRobin Bark  ដែលជាអ្នក សិល្បៈខាងផ្នែក ចម្លាក់ម្នាក់ បានទទួល សិទ្ធិពិសេសពី ក្រុមហ៊ុនFord Motor ក្នុងការបង្កើត ជារូបចម្លាក់រថយន្ត Mustang​។

រថយន្តMustang ជារថយន្តដែលពោរពេញដោយភាពស្រស់សង្ហា កម្លាំងខ្លាំង រឹងមាំ និងជារថយន្តស្ព័រ ដ៏ទំនើប មានតម្លៃសមរម្យ។ រថយន្តនេះ ជារថយន្ត ដែលទទួលបាន ប្រជាប្រិយភាពខ្លាំងជាង គេបំផុតនៅ ទូទាំងពិភពលោក។

ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ រថយន្តMustang ជាង៩ លានគ្រឿង ត្រូវបាន លក់នៅទូទាំង ពិភពលោក។ ចាប់តាំងពីពេ លបង្ហាញវត្តមាន ជាលើកដំបូងនៅ ក្នុងការប្រណាំង រថយន្ត ខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ រហូតដល់បច្ចុប្បន្ន រថយន្តMustang​ បានដើរតួយ៉ាង សំខាន់នៅ ក្នុងវប្បធម៌ សម័យថ្មី។ 


បញ្ចូលអត្ថបទដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]