ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ តាមរយៈនាយកដ្ឋាន សណ្ដាប់ធ្នាប់ បានចេញ លិខិតបដិសេធ មួយ មិនទទួល ស្គាល់ស្លាក លេខរថយន្ដ នគរបាល ២.៧០៧២ ដែល បំពាក់នៅលើរថយន្ដ ម៉ាកឡង់គ្រីស័រ ពណ៌ ខ្មៅមួយគ្រឿង ដែលបាននឹងកំពុងធ្វើចរា ចរណ៍នៅតាមដងផ្លូវសាធារណៈនាពេលបច្ចុ ប្បន្ននេះ ។

យោងតាមលិខិតបដិសេធរបស់នាយក ដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរ បាលជាតិ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ បានចាត់ទុក ស្លាកលេខ រថយន្ដខាងលើនេះ ជាស្លាកលេខ ក្លែងក្លាយ ។

លិខិតបដិសេធ បានបញ្ជាក់ថា យោង តាមការផ្សព្វផ្សាយព័ត៌មាន របស់បណ្ដាញ ព័ត៌មានសង្គម មួយចំនួន ពាក់ព័ន្ធរថយន្ដ ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ២.៧០៧២ បើកបរល្មើសច្បាប់ ស្ដី ពីចរាចរណ៍ផ្លូវគោកនោះ នាយកដ្ឋាន សណ្ដាប់ ធ្នាប់ សូមធ្វើការបដិសេធថា រថយន្ដដែល បំពាក់ស្លាកលេខនេះ គឺពុំមានចុះបញ្ជីការ គ្រប់គ្រងនៅនាយកដ្ឋាន សណ្ដាប់ធ្នាប់នោះ ឡើយ ។

តាមលិខិតដដែលនេះ សកម្មភាពខាង លើ ធ្វើឱ្យសាធារណជន មានការ ភ័ន្ដច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព សេចក្ដីថ្លៃ ថ្នូរ របស់កង កម្លាំងនគរបាលជាតិ ។

ចំពោះករណីប្រើប្រាស់ស្លាកលេខក្លែង ក្លាយនេះ  នាយកដ្ឋានសណ្ដាប់ ធ្នាប់និង ចាត់ វិធានការម៉ឺងម៉ាត់ស្វែងរក ដើម្បីផ្ដន្ទាទោស តាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងមាត្រា ៧៩ ។

សូមបញ្ជាក់ថា តាមរយៈបណ្ដាញសង្គម ទំនាក់ទំនងហ្វេសប៊ុក ត្រូវបានគេ ឃើញថា មានការបង្ហោះរថយន្ដពាក់ស្លាកលេខ កង កម្លាំងប្រដាប់អាវុធ ទាំងនគរបាលនិងកង យោធពលខេមរភូមិន្ទ ជាដើមជាន់ គ្នាលើរថ យន្ដជាច្រើនគ្រឿង ដូច្នេះប្រជាពលរដ្ឋ សូម អំពាវនាវឱ្យ សមត្ថកិច្ចពាក់ព័ន្ធចាត់ វិធានការ ដើម្បីលុប បំបាត់ភាពអនាធិបតេយ្យនៃការ ប្រើស្លាកលេខ រថយន្ដក្លែងក្លាយ ក៏ដូចជាជាន់ គ្នា ខាងលើនេះ ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]