រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ ម៉ោង​០២ និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​០៦ កក្កដា ២០១៥ ស្ថិត​នៅ​ក្នុង ​រោងចក្រ​កាត់ដេរ មួយ​កន្លែង ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​មាន​ ពាក្យបណ្តឹង ​របស់​ក្រុម​គ្រួសារ​​ ក្មេង​ស្រី​រង​គ្រោះ ប្តឹង​ពី​បទ ​ចាប់រំលោភ​ សេពសន្ថវៈ​ កាលពី​ថ្ងៃ​ទី​០២ កក្កដា កន្លង​មក ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ដា អាយុ​២០​ឆ្នាំ មាន​ស្រុក​កំណើត ​នៅ​ក្បែរ​ភ្នំ​ជី​សូរ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​កើតហេតុ​ ខាងលើ ។ ចំណែក​ក្មេង ​ស្រី​រង​គ្រោះ​ អាយុ​១៤​ឆ្នាំ​។

ប្រភព​បន្ត​ថា នៅ​ថ្ងៃ​ទី​០២ កក្កដា ២០១៥ កន្លង​មក ជនសង្ស័យ​ បាន​សុំ​ណាត់ជួប ​ក្មេង​ស្រី​រង​គ្រោះ ជា​ចុង​ក្រោយ ព្រោះ​ធ្លាប់​ស្គាល់​គ្នា ពេល​រូបគេ ​ទៅ​ជួល​ផ្ទះ​នាង​ ស្នាក់​នៅ និង​បាន​ លួច​ស្រឡាញ់​នាង​ ជា​យូរ​មក​ហើយ ។ ដោយ​ជនសង្ស័យ ​បាន​ឌុ​ប​ក្មេង​ស្រី​ រង​គ្រោះ​ ដើរ​លេង​ ជុំវិញ​កោះ​ពេជ្រ រួច​ក៏​ជូន​នាង​ ត្រឡប់​មក​ផ្ទះ​ ជួល​ របស់​ខ្លួន​វិញ ដោយ​ទិញ​ភេសជ្ជៈ ឱ្យ​នាង​ផឹក ខណៈ​បាន​លួ​ច​ ដាក់​ថ្នាំ ​​​ក្នុង​ភេសជ្ជៈ​នោះ​ ទៀត​ផង ។

បន្ទាប់​ពី​រូប​នាង ​ផឹក​បាន​មួយសន្ទុះ​ ក៏​សន្លប់ រូបគេ​ក៏​ធ្វើ​សកម្មភាព ​ចាប់រំលោភ​ រហូត​បាន​សម្រេច​ តែ​ម្តង ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]