វៀតណាម៖ ហេតុការណ៍ ដ៏អាក្រក់មួយ ដែលបានកើតឡើង កាលពីថ្ងៃទី១៩ ខែមេសា​ ឆ្នាំ ២០១៥ កន្លងទៅនេះ នៅក្នុងសួនទឹក មួយកន្លែង ដែលមានឈ្មោះ Ho Tay ស្ថិតក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានបង្កឲ្យ នារីៗវ័យក្មេង ជាច្រើននាក់ ត្រូវរងការបៀតបៀន កេរ្តិ៍ខ្មាស ពីសំណាក់ បុរសៗជាង ១០០នាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីសួនទឹក Ho Tay នោះ បានបើក ឲ្យចូលលេងកំសាន្ត ដោយឥតគិតថ្លៃ ដែលធ្វើឲ្យ មានមនុស្សជាច្រើន ជាពិសេស គឺបុរសៗ តែម្តង ដោយបាន ផ្លោះរបងចូល បើទោះបីជា បុគ្គលិកនៅទីនោះ បានបិទទ្វារ ក៏ដោយ ព្រោះដោយសារ មានមនុស្សច្រើន ហួសពីការស្មាន។

ទីបំផុត វាបានបង្កជាបញ្ហា ដ៏ធ្ងន់ធ្ងរមួយ ចំពោះនារីៗ ដែលបានចូលទៅកំសាន្ត នៅទីនោះ។


រូបភាព ដែលបុរសជាង១០០នាក់ ប្រួតគ្នាបំពានលើស្រីៗ ក្នុងអាងទឹក

ក្នុងអំឡុងពេលកំសាន្តនោះ បុរសៗប្រហែល ពី ៧០ ទៅ ៨០នាក់ បានលេងជាក្រុម ហើយនៅពេលដែល ពួកគេ បានឃើញស្រីៗ ពួកគេក៏ចាប់ផ្តើម ធ្វើសកម្មភាព បាចទឹក ដាក់ស្រីៗ ទាំងនោះ។ ជាងនេះទៅទៀត ពួកគេក៏បាន ចាប់ជ្រមុជក្បាល ពួកនាង ចូលទៅក្នុងទឹក រួចចាប់ស្រាត ឈុតប៊ីគីនី របស់ពួកនាង បន្ទាប់មកក៏បាន បៀតបៀន កេរ្តិ៍ខ្មាស ពួកនាង តែម្តង។

ជាមួយគ្នានេះដែរ ស្រីៗជាច្រើននាក់ ស្ទើរតែលង់ទឹកស្លាប់ រីឯខ្លះទៀត បានស្រែកយំ រកគេឲ្យជួយ ខណៈពួកប្រុសៗ ទាំងនោះ ក៏តែមិនបញ្ឈប់ទង្វើ ដ៏ព្រៃផ្សៃ របស់ពួកគេឡើយ។

គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ មានមនុស្សស្រី ចំនួន២០នាក់ បានរងគ្រោះ ហើយត្រូវ គេបៀតបៀន កេរ្តិ៍ខ្មាស់។

យ៉ាងណាមិញ នារីជាជនរងគ្រោះម្នាក់ ក្នុងចំណោម ជនរងគ្រោះ ទាំងអស់ បានឲ្យដឹងថា ពេលដែលនាង កំពុងតែលេងទឹក ជាមួយមិត្តនាង ដែលមានគ្នា ២-៣នាក់សុខៗ ស្រាប់តែនាង បានលឺសំលេង ស្រែកយ៉ាងខ្លាំង ដូចគោដាច់ហ្វូង នៅពីក្រោយខ្នងនាង។ រំពេចនោះ នាងក៏ឃើញសុទ្ធតែ មនុស្សប្រុស ប្រមាណ ជាង ១០០នាក់ រត់សំដៅ មករកពួកនាង។

នាងបន្តទៀតថា ពួកប្រុសៗទាំងនោះ បានទាញនាង និងមិត្តនាង ជ្រមុជចូលទៅក្នុងទឹក ហើយបានទាញ ឈុតប៊ីគីនី របស់នាងចោល ទៀតផង។ ឯដៃពួកគេ ដូចជាមឹកអញ្ចឹង ដោយខ្លះ បានស្ទាបអង្អែលនាង សព្វទីកន្លែង ដូចជាសុដន់ និង ប្រដាប់ភេទ ជាដើម ដែលធ្វើឲ្យនាង មានការឈឺចាប់ ជាខ្លាំង។

នារីជាជនរងគ្រោះ បានបន្ថែមទៀតថា នាងក៏បានព្យាយាម ស្រែកឲ្យ គេជួយដែរ តែទម្រាំងតែគេ អាចជួយនាងបាន គឺវាហួសពេល ទៅហើយ ព្រោះនាង ត្រូវបានគេបំពាន និងបៀតបៀនកេរ្តិ៍ខ្មាស់ សព្វទីកន្លែង អស់ទៅហើយ។ តែអ្វីដែលកាន់តែ ហួសចិត្តទៅទៀតនោះ គឺមានបុរស មួយចំនួន ដែលសុខចិត្ត ឈរមើលនាង ដោយមិនព្រមជួយ ហើយបែរជា ទាញទូរស័ព្ទដៃ មកថតសកម្មភាព ដែលគេធ្វើបាបនាង ហើយសើច យ៉ាងសប្បាយ ទៅវិញ។

នេះគឺជាមេរៀន ក៏ដូចជាការចងចាំមួយ សំរាប់ប្រទេសវៀតណាម ផងដែរ ដែលបានបង្ក ឲ្យមានរឿង ដ៏អាក្រក់ បែបនេះ កើតឡើង។ វាក៏ជាការ ដាស់តឿនមួយ ចំពោះប្រិយមិត្តទាំងអស់គ្នា ដែលទៅកំសាន្ត នៅកន្លែងកំសាន្ត នានា សូមប្រុងប្រយ័ត្ន កុំឲ្យកើតមាន នូវហេតុការណ៏ ដូចខាងលើនេះឲ្យសោះ៕

សូមទស្សនាវីដេអូនៅពេលកើតហេតុ



ប្រភព៖ ហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]