អារ៉ាប់៖ សូមនាំប្រិយមិត្តខ្មែរឡូតមកស្គាល់ រថយន្តសេរ៊ីទំនើបមួយប្រភេទ និងជាផលិតផលរថយន្ត ពូជ Supercar លើកដំបូងបំផុត ផលិតដោយក្រុមហ៊ុនក្នុងប្រទេសអារ៉ាប់។

រថយន្តនេះគេល្បីយូរហើយដែរ ថាវាមានបំពាក់មកនូវហ្វារ ឬចង្កៀងភ្លើងមុខ ធ្វើអំពីពេជ្រ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន W Motors លោក Ralph R.Debbas បានសើចរួចឆ្លើយនូវសំនួរ ដែលខាងសារព័ត៌មាន CNN បានសួរថា ហេតុអ្វីក្រុមហ៊ុនរថយន្តរបស់លោក យកពេជ្រ មកធ្វើហ្វារដូចនេះ។ លោក Ralph ឆ្លើយទាំងអស់សំណើចថា៖ «យកពេជ្រមកដាក់ក្នុងហ្វារ មិនដូចជាអ្វីដែលពួកយើងត្រូវការទេ។ និយាយទៅ មនុស្សពេលបានដឹងរឿងនេះ តែងនិយាយពីវា ចឹងហើយវាបានក្លាយជាយុទ្ធសាស្ត្រទីផ្សារ សំរាប់បំភាន់ និងទាក់ទាញ ចំណាប់អារម្មណ៍មួយសំរាប់យើងដែរ»។

សារព័ត៌មាន CNN ឲ្យដឹងថា ក្រុមហ៊ុន W Motors បានចាត់ទុកខ្លួនឯង ជាអ្នកផលិតរថយន្តសេរ៊ីទំនើប ប្រភេទ Supercar ដំបូងគេបំផុត នៃពិភពអារ៉ាប់ ហើយក្រុមហ៊ុននេះ កំពុងមានគំរោងកសាង កេរ្តិ៍ឈ្មោះឲ្យកាន់តែល្បីល្បាញ​ ក្នុងតំបន់មជ្ឈិមបូព៌ា ដែលសំបូរទៅដោយប្រទេសអ្នកមាន ក្នុងមុខជំនួញប្រេងដ៏ហូរហៀរនេះ។

សំរាប់រថយន្ត Supercar ដំបូងបំផុតផលិតដោយក្រុមហ៊ុន W Motors មានឈ្មោះថា Lykan Hypersport តម្លៃ ៣លាន៤សែនដុល្លារអាមេរិក ដែលជារថយន្តដ៏គួរឲ្យទាក់ទាញបំផុត សំរាប់បណ្តាមហាសេដ្ឋី ដែលនិយមភាពទាន់សម័យនិងឡូយឆាយ។ រថយន្តនេះបំពាក់ម៉ាស៊ីន 3.7-litre 780 bhp ជាមួយ Twin-Turbo flat-six និងអាចបង្កើនល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើថេរវេលា ត្រឹមតែ ២,៨ វិនាទីប៉ុណ្ណោះ (លឿនជាងរថយន្ត Lamborghini Aventador) និងមានល្បឿងអតិបរិមា ៣៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង៕ តោះទស្សនារូបភាពខាងក្រោមបន្តិចមើល៖




រថយន្តប៉ូលីស ម៉ាក Lykan Hypersport នៅទីក្រុង Abu Dabi អារ៉ាប់រួម ៖


វីដេអូខាងក្រោម៖

ប្រភព៖ CNN

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]