ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា គង់ ច័ន្ទស្រីមុំ បានទៅវត្តទាំងព្រឹក ដើម្បីទៅធ្វើបុណ្យ ក្នុងថ្ងៃ ខួបកំណើត របស់ នាង។

តារាសម្តែង ញញឹមស្រស់រូបនេះ បានយកចង្ហាន់ និងសំភារៈ ទៅប្រគេនព្រះសង្ឃ ក្នុងថ្ងៃ ខួបកំណើតរបស់នាង ទាំងព្រឹកព្រលឹមនេះតែម្តង។ សកម្មភាពរបស់ កញ្ញា គង់ច័ន្ទស្រីមុំ បានបញ្ជាក់ថា ទោះបីជាតារាល្បី ដែល តែង សប្បាយហ៊ឺហារ ប៉ុន្តែនាងមិនដែលភ្លេចធ្វើបុណ្យ ជាមួយនឹងព្រះសង្ឃ និងមនុស្សចាស់ជរាៗនោះទេ។

ចំពោះខួបកំណើតរបស់នាងក្នុងឆ្នាំនេះ គឺមិនទាន់មានប្រភពច្បាស់លាស់មួយណា បង្ហើបថា នាងនឹងធ្វើខួប កំណើតធំដុំ អ្វីនៅឡើយទេ។ ហើយគួរបញ្ជាក់ផងដែរថា កាលពីខួបកំណើត របស់នាងឆ្នាំមុន បានធ្វើឡើងយ៉ាង អស្ចារ្យ ដែលមានមិត្តសិល្បៈ ចួលរួមយ៉ាងច្រើនកុះករ ផងដែរ៕


សាររបស់នាង ក្នុងអ៊ិនស្តាក្រាម




ប្រភព រូបថតពីIG

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]