ភ្នំពេញ​៖ តារាសម្តែង និងជាតារាចម្រៀង ក្រមិចក្រមើម អ្នកនាង ទូច ស្រីល័ក្ខ បានធ្វើឲ្យ មហាជនភ្ញាក់ផ្អើល នៅពេលឃើញ រូបថតរបស់នាង ស្លៀកជាឈុតឯកសណ្ឋានប៉ូលីស។

កាលពីថ្មីៗនេះ រូបថតរបស់អ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ធ្វើការចែកចាយ ពេលឃើញនាង ស្លៀកឈុតប៉ូលីសស្រីបែបនេះ ដោយថែមទាំងមានកាន់ កាំភ្លើងទៀតផង។ ប្រិយមិត្តមួយចំនួន ក៏មានការងឿងឆ្ងល់ថា​ តើនេះជាការពិតមែនទេ ដែលទូច ស្រីល័ក្ខ ឈប់ពីសិល្បៈ មកបម្រើការងារជាប៉ូលីសវិញនោះ? តាមការពិតទៅ រូបថតទាំងនេះ គ្រាន់តែជាការថតឈុតឆាក ក្នុងខ្សែភាពយន្តថ្មីមួយ ដែលតម្រូវឲ្យនាង ដើរតួជាប៉ូលីសស្រី បែបនេះតែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ  រឿងថ្មីរបស់ ទូច ស្រីល័ក្ខ ក៏មានការចូលរួមសម្តែងដោយ កញ្ញា ទឹម រដ្ឋា ផងដែរ ហើយស្រីល័ក្ខ តម្រូវឲ្យដើរតួជាអង្គរក្សស្រី របស់កញ្ញា ទឹម រដ្ឋា។ នេះបើយោងតាមការបង្ហោះសារ និងរូបថតក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម។

មិនតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើននាក់ បានសរសើរថា​ អ្នកនាង ទូច ស្រីល័ក្ខ ពិតជាសាកសម ពេលស្លៀកឈុតឯក សណ្ឋានប៉ូលីស ព្រោះថានាង មានរាងខ្ពស់ស្រឡះ និងដំនើររបស់នាង ក៏រឹងមាំ ម៉ឺងម៉ាត់ ក្លាហានផងដែរ៕ ចុះប្រិយមិត្ត យល់ថា នាងដើរតួជាប៉ូលីសស្រី បែបនេះ សាកសមដែរទេ?







អ្នកនាង ទូច ស្រីល័ក្ខ​ និងកញ្ញា ទឹម រដ្ឋា

ប្រភព ហ្វេសប៊ុក& IG
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ