ចិន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនដែលលក់ ផលិតផលសុខភាព ក្នុងប្រទេសចិន បានធ្វើ ពិធីឃោសនា ស្វែងរក បុគ្គលិក ដែលនឹង ផ្ដល់ប្រាក់បន្ថែម ១៦០ ដុល្លារអាមេរិក សម្រាប់បុគ្គលិកណា ដែលយល់ព្រម ថើបជាមួយនឹង សត្វក្រពើ។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុននេះ មានទីតាំងនៅ ខេត្ដ Guangdong បានធ្វើ ពិធីឃោសនា រកបុគ្គលិក គួរឲ្យចាប់ អារម្មណ៍ជាខ្លាំង ដែលលទ្ធផល គឺមាន មនុស្សរាប់រយនាក់ មានបំណង ដាក់ពាក្យ ធ្វើការមួយនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុននេះ មានលក់ ផលិផលសុខភាព និងថែសម្រស់ ដែលធ្វើឡើង ពីសត្វក្រពើ។ 

នៅក្នុងនោះ អ្នកគ្រប់គ្រង របស់ក្រុមហ៊ុននេះ ដែលមាន តួនាទី​ជាអ្នក រើសបុគ្គលិកថ្មី បាននិយាយប្រាប់ ឲ្យដឹងថា អ្នក ដាក់ពាក្យការងារ ទាំងនោះ ត្រូវតែ ថើបក្រពើ ជាមុនសិន ដើម្បីអាច កាន់តំំណែង ជាអ្នកលក់ ផលិតផល​ទាំងនេះ បាន។ គាត់បាន បន្ដថា មូលហេតុដែល ធ្វើបែបនេះ គឺគាត់ ចង់ដឹងពី ភាពក្លាហាន របស់អនាគត បុគ្គលិក របស់គាត់ និង ម្យ៉ាងវិញទៀត បើបុគ្គលិកណា ហ៊ាន ថើប មាត់ទល់ នឹងមាត់ក្រពើ នោះពួកគេ នឹងទទួលបាន ប្រាក់ បន្ថែមពី លើ ប្រាក់ខែគោល គឺ ១៦០ ដុល្លារអាមេរិក៕



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]