ភ្នំពេញ : លោកឧត្តមសេនីយ៏ ឆៃ សីុណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានថ្លែងថា បុរសជនជាតិ២នាក់ ដែលត្រូវចាប់ ខ្លួនរឿងបង្ហោះយន្តហោះ Drone ផ្តិតយក រូបភាពព្រះបរមរាជវាំងនោះ ត្រូវ អនុញ្ញាតិអោយត្រឡប់ទៅវិញ ពីព្រោះសកម្មភាពរបស់ពួកគេ គឺរឿងអចេតនា ហើយមិនមែនជាជនសង្ស័យ ក្នុងអំពើភារវកម្មនោះទេ។

លោកឧត្តមសេនីយ៏ ឆៃ សីុណារិទ្ធ បានប្រាប់នៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥នេះថា ក្រោយ សហការ ជាមួយ ស្ថានទូតចិន យើងរកឃើញថា ពួកគេទាំង២នាក់ គឺជាភ្ញៀវទេសចរណ៏ធម្មតា ហើយពួកគេថតនោះ គឺការថត លែង កំសាន្ត ដោយមិនដឹងថា មានកំហុស និងម្យ៉ាងទៀត ពួកគេទាំង២នាក់ យើងស្រាវជ្រាវទៅ មិនមែនជា ជន សង្ស័យ ក្នុងអំពើភារវកម្មនោះឡើយ ដូច្នេះយើងក៏រៀបចំ សំណុំបែបបទ អោយត្រឡប់ទៅវិញតែម្តង។

សូមបញ្ជាក់ថា ជនជាតិចិន២នាក់ទៀត ត្រូវបានកម្លាំងនគរបាលប៉ុស្តិជ័យជំនះ សហការជាមួយ នាយកដ្ឋានអង្គរក្ស ឃាត់ខ្លួន កាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ក្រោយពីពួកគេ បានបង្ហោះ យន្តហោះ Drone ផ្តិតយក រូបភាព នៅព្រះបរមរាជវាំង ។នគរបាលប៉ុស្តិជ័យជំនះ បានអោយដឹងថា ជនជាតិទី១ឈ្មោះ Wang Ming Let និងទីឈ្មោះ Peng Zheleang ។ ក្រោយការចាប់ខ្លួន ជនជាតិចិនទាំង២នាក់ ត្រូវបានបញ្ជូន ទៅនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សួរនាំបន្តទៀត។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]