Sovann2 មានដំណឹងថ្មីទាក់ទងនឹង iPhone 5 មកទៀតហើយ ដោយចុងក្រោយនេះមានដំណឹងមកពីខាងក្រុមហ៊ុន Pegatron ដែលជាអ្នកសហការផលិតឧបករណ៍អោយក្រុមហ៊ុន Apple នៃភាគខាងកើតប្រទេសចិន បានចាប់ផ្តើមការផលិត iPhone 5 ហើយ ដោយមើលតាមរយះវេលានោះមានការប៉ាន់ប្រមាណផងដែរថា iPhone 5 នឹងបង្ហាញខ្លួននៅប៉ុន្មានខែខាងមុខនេះ ដោយប្រហាក់ប្រហែលគឺនៅចុងខែសីហា រឺដើមខែតុលា ឆ្នាំ 2012 ។
DigiTimes បានមានរបាយណ៍ការថ្មីមកថា :
Pegatron បានចាប់ផ្តើមផលិត iPhone 5 នេះហើយនៅឯសៀងហៃ ភាគខាងកើតនៃប្រទេសចិនពីប្រភពឧស្សាហកម្មរបស់តៃវ៉ាន់ ។ ក្រៅពីនេះផងដែរ DigiTimes ហើយនឹងខាង Macotakara ក៍បានប្រាប់ទុកជាមុនថាបើមានដំណឹងថ្មីទាក់ទងនឹង iPhone 5 នឹងជូនដំណឹងលោកអ្នកនៅពេលក្រោយបន្ថែមទៀត ។
ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

ដោយ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]