កោះកុង៖ អ្នកទេចរណ៍ជនជាតិ បារំាងម្នាក់ ក្រោយពីបាត់ខ្លួនរយៈពេលមួយថ្ងៃ ត្រូវបាន កងទ័ពជើងទឹកកម្ពុជា ប្រទះឃើញលង់ទឹកស្លាប់ នៅឆ្នេរសមុទ្រខ្សាច់ ក្រោយកោះស្តេច ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខគណៈកម្មាធិការជាតិ សន្តិសុខ ម្ហបសមុទ្រ បានថ្លែងឲ្យដឹងថា លោក នីកូឡាស់ អាយុ២២ ជនជាតិបារំាង បានបាត់ខ្លួនរយៈពេលមួយថ្ងៃ បន្ទាប់ពីបានហែលទឹកលេង នៅឆ្នេរសមុទ្រខ្សាច់ ក្រោយកោះស្តេច ហើយលោក នីកូឡាស់ ត្រូវបានសង្ស័យថា លង់ទឹក ប៉ុន្តែរកពុំឃើញសាកសព។

ឧត្តមនាវីឯក ទៀ សុខា បានបន្តទៀត នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នេះ កម្លាំងទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខ លម្ហសមុទ្រ បានសហការគ្នាជាមួយកងទ័ពជើងទឹក បន្តស្វែងរក រហូតដល់ ម៉ោង ១២៖០០ នាទីថ្ងៃទី៥ ខែកក្កដា នេះ កម្លាំងជំនាញ បានស្រង់សាកសព លោកនីកូឡាស់បានហើយ។

សូមបញ្ជាក់ថាសាកសព លោក នីកូឡាស់ អ្នកទេសចរណ៍ជនជាតិបារំាង ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ខេត្តកោះកុង ដើម្បីរង់ចំាសាច់ញាតិ ឬខាងស្ថានទូត មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ