បន្ទាយមានជ័យ៖ ប្រភពព័ត៌មាន បានអោយដឹងថា ពលករខ្មែរប្រុសស្រី ចំនួន៣នាក់ ទៅធ្វើការនៅក្នុងរោងចក្រ គីមីនៅប្រទេសថៃ នៅក្នុងរោងចក្រ បានជួបគ្រោះថ្នាក់ផ្ទុះសារធាតុគីមី បណ្តាលឲ្យពលករខ្មែរ ប្រុសស្រីចំនួន ៣នាក់ ស្លាប់ យ៉ាងអាណោចអាធ័ម នៅក្នុងគ្រោះថ្នាក់ ផ្ទុះរោងចក្រ នៅក្នុងប្រទេសថៃនោះ។

ហេតុការណ៍ផ្ទុះ រោងចក្រគីមីនោះ នៅវេលាម៉ោង៣ល្ងាច ថ្ងៃទី៣ ខែ កក្កដា ឆ្នាំ ២០១៥ នៅភូមិថាប់ធាង ឃុំថាប់ឆាង ស្រុកសយដាវ ខេត្តច័ន្ទបូរី ប្រទេសថៃ។ ប្រភពពីសមិត្តកិច្ចបាន និយាយថា ជនរងគ្រោះជាពលករខ្មែរ ស្លាប់នោះមាន ឈ្មោះ ១,លោក យោន សាប្រុស អាយុ ២៨ ឆ្នាំ ២,ឈ្មោះ កញ្ញា យោន សៅ អាយុ ២០ឆ្នាំ សព២នាក់ នេះត្រូវជាបងប្អូនបង្កើត និងគ្នា ៣,ឈ្មោះ លោកស្រី សៀក សព ទាំង៣នាក់ មិនទាន់ដឹងថា រស់នៅភូមិណា ឃុំ ស្រុក ខេត្តណានោះទេ។មកដល់ពេលនេះ ខាងភាគីថៃកំពុង ទំនាក់ទំនងជាមួយ កុងស៊ុលកម្ពុជាដើម្បី បញ្ជូនសពកលករខ្មែរ ទាំង៣នាក់ នោះមកស្រុកកំណើតវិញ ដើម្បីឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]