រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​កាលពី ​ព្រឹក​ថ្ងៃ​ទី៥​កក្កដា ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ប្រឆាំង​ ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​ប​ញ្ជួ​ន​ ទៅ​កាន់​សាលាដំបូង ​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ព័ន្ធ​លើ​បណ្តឹង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ពី​បទ​ចែកចាយរូបភាព​អាសអាភាស និង​គំរាមកំហែង​ដោយ​មាន​បញ្ជាឱ្យ​បំពេញ​លក្ខ​ខណ្ឌ​អ្វីមួយ ។

យុវជន​រង​នូវ​​ការ​ចោទ​ប្រកាន់​នេះ​ឈ្មោះ​ឈាង អេ​ង​លី អាយុ២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​បឹង​សាឡា​ង ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ ​ភូមិ​វាល​រី​កើត ឃុំ​ស្វាយ​ទាប ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរ​ជា​និស្សិត ​និង​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ ។

ទាក់ទិននឹង​ការ​ឃាត់ខ្លួន​ យុវជន​នោះ​ទៅ​កាន់​ សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន​ រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ ដែល​ជា​មន្ត្រី​នគ​រ​បាល​យុ​ត្តិ​ធ​ម៌ គ្រាន់តែ​ជា​ការ​ អនុវត្ត​តាម​ដីកាបញ្ជា​ឲ្យ​ ចូលខ្លួនរបស់​ តំណាង​អយ្យការ​តែ​ ប៉ុណ្ណោះ រឿង​អ្វី​ៗ​ពាក់​ព័ន្ធនឹង​ដីកា​បញ្ជា ឲ្យ​ចូលខ្លួន ​សមត្ថកិច្ច​មិន​ស៊ីជំរៅ​នោះ​ទេ ។

ទោះជាយ៉ាងណា​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​គេ​បង្ហើប​ឲ្យ​ដឹង​ថា ដើមចម​ បណ្តាល​ឲ្យ​មានការ នាំ​ខ្លួន​យុវជន​ឈ្មោះ​ឈាង អេ​ង​លី នេះ​ នៅ​ថ្ងៃ​ទី​១​កក្កដា លោក​អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង​អម សាលាដំបូង​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​ ១១៣​អយ​ ឍ ឲ្យ​ឈ្មោះ​ឈាង អេ​ង​លី ចូលខ្លួន​មុន​ថ្ងៃ​ទី ១៥​ កក្កដា ២០១៥ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្ម​ពី​បទ​ចែកចាយ ​រូបភាព​អាស​អាភាស និង​គំរាមកំហែង​ ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខ​ខណ្ឌ​អ្វីមួយតាម​បណ្តឹង​ របស់​ ឈ្មោះ ណ ស ភ ភេទ​ស្រី អាយុ​២១​ឆ្នាំ ដែល​បាន​ប្តឹង​ កាល​ពី​ថ្ងៃ​ទី​១០​តុលា ២០១៤ ។

ប្រភព​ព័ត៌​មាន​បន្តថា ក្នុង​អំឡុង​ឆ្នាំ​២០១៤ ឈ្មោះ​ឈាង អេ​ង​លី បាន​មានការ​ទំនាក់ទំនង​ស្រឡាញ់​នារី​ម្នាក់​ចាត់ទុកជា​សង្សារ ពេលដែល​ខ្លួន​ កំពុង​សិក្សា​នៅ​ភ្នំពេញ ហើយ​នារី​នោះ​ក៏​ បាន​មក​រៀន​អ៊ុតសក់​នៅ​ភ្នំ​ពេញ​ដែរ ដែល​ពួក​គេ​មាន ស្រុក​កំណើត​​ជាមួយ​គ្នា ។ ការ​ស្រឡាញ់​ធ្វើ​ជា ស​ង្សា​ច្រើន​ខែ​ថ្ងៃកន្លង​ទៅ ទាំង២​នាក់​បាន​ជ្រុល​ជ្រួសជាមួយ​គ្នា​ទៀត​ផង ហើយ​នៅ​ពេលដេក​រួមរ័ក ខាង​ប្រុស​បាន​ប្រើប្រាស់ ​ទូរ​ស័ព្ទ​ដៃ​ថត​ទុក​មើល​លេង ។

ប៉ុន្មាន​ខែ​ក្រោយ​មកនេះ​ចូល​ឆ្នាំ​២០១៥ ពួក​គេ​២​នាក់​បាន​បែកបាក់​គ្នា ដោយ​ខាង​ស្រី ​ត្រូវ​បាន​ប្រុស​ផ្សេង​ចូល​ស្តីដណ្តឹង​តាម ​ប្រពៃណី​ដើម្បី​ ធ្វើ​ជា​ភរិយា​ពេញ​ច្បាប់ ។ ក្រោយ​ពី​បុរស​ដ​ទៃ ​​​ចូល​ស្តីដណ្តឹង​គូរ​សង្សារ​យុវ​ជនឈ្មោះ​ឈាង អេ​ង​លី គេ​(​ឈាង អេ​ង​លី​)​ មានការ​ខឹងសម្បា​​ ហើយ​បាន​យក​រូប​ភាព​​ដែល​ដេក​រួមរ័ក​ជាមួយ​គ្នា បង្ហោះ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា ​ការ​បង្អាប់​កិត្តិយស ​គូសង្សារ​នោះដើម្បី​ឲ្យ​គេ ​ងាក​មក​រក​ខ្លួនវិញ ។

ប្រភព​បន្ត​ថា ​មានការ​បង្ហោះ​រូបភាព​អាសអាភាស​នោះ​ហើយ បានជា​ខាង​ស្រី​ អតីតជាស​ង្សារ កើត​ទុក្ខ​មិន​សុខចិត្ត​ដាក់​ពា​ក្យ បណ្តឹង​ដល់​សមត្ថកិច្ច​ ឲ្យ​ចាត់ការលើ​ យុវជន​នោះ ។ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញ បាន​ធ្វើ​លិខិត ​អញ្ជើញ​យុវជន​ឈ្មោះ​ឈាង អេ​ង​លី​ ទៅ​សាកសួរ​អម​ដោយ​ មេធាវី​ម្នាក់​ការពារ​ក្តី​ផង​ដែរ ។ ក្រោយ​ពី​សាកសួរ​សមត្ត​កិច្ច​បានអនុញ្ញាត​ឲ្យ​យុវជន​នោះ​វិល​ទៅ​វិញ ដោយ​មិន​មានការ​ឃាត់ខ្លួន​ទេ ។

លុះ​រយៈពេល​មុន​នេះ​២ទៅ​៣​ខែ ខាង​ស្រី​ត្រូវ​ដល់​ពេល ​ចូល​រោងការជាមួយ​អ្នក​ថ្មី ពេល​នោះ​​ព័ត៌​មាន​បាន​ លេចឮ ដល់​យុវជន​ឈាង អេ​ង​លី ជាស​ង្សា​រចាស់ ។ ពេល​ឈាង អេ​ង​លី ដឹង​ថា​ នារី​អតីត​ ជាស​ង្សា​ត្រូវ​រៀ​ប​ការ​​ហើយ គេ ​(​អេ​ង​លី​)​ បាន​ទាក់ទង​ទៅ​សង្សា​រចាស់​ នោះ​ណាត់ជួប​និយាយ​គ្នា តែ​នារី​អតីតសង្សារ​ គេ​មិន​ធ្វើ​តាម​​អ្វី ដែល​អេ​ង​លី​ចង់បាន​នោះ​ទេ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ​នៅ​ពេល​អតីតនាង​ជា ស​ង្សារ​ បដិសេធ​មិន​ជួប យុវជន​ឈាង អេ​ង​លី បាន​គំរាម​ថា​គេ​នឹង​បង្ហោះ​រូបភាព​រួមរ័ក កាលពី​នៅ​ស្រឡាញ់​គ្នា តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​គេ​ បានដឹង​ឮ​គ្រប់​គ្នា ព្រមទាំង​គំរាម​ ថា​នៅ​​​ថ្ងៃ​នារី​នោះ​រៀប​មង្គលការ​ គេនឹង​ផ្តិត​រូបថត​ឲ្យ​ បាន​ច្រើ​នយក​ទៅ​ បាច​មុខ​រោងការ​ទៀត​ផង ។

ទ​ង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​ខាង​ស្រី​រិ​ត​តែ​មិន​អាច​ទទួលយក​បាន និង​រិ​ត​តែ​ខឹង​យុវជន​នោះ ​ខ្លាំង​ទៀត​ផង ដែល​ភាសា​​មួយ​និយាយ​ថា​ (​បាន​ស៊ី​បាន​ចុក​ហើយ​ ម៉េច​មិន​ស្ងាត់​ទៅ​)​ នៅ​ បង្កើត​រឿងចង់​ឲ្យ​ជាប់គុក ។ ប្រភព័​ត៌​មាន​ពី​អ្នក​ស្និទ្ធ​​យុវជន​ឈាង អេ​ង​លី បាន​រៀបរាប់​ឲ្យ​ដឹង​នៅ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ការ​ចោទប្រកាន់​ខាងលើ ​នេះ​ជា​រឿ​ង ប្រឌិត​ទាំងអស់ ខាង​ប្រុស​មិន​បាន​ធ្វើ​យ៉ាង​ដូច្នោះ​ទេ ហើយ​ក៏​គ្មាន​ភស្តុ​តាង ​ណាមួយ ​(​វី​ដេ​អូ​រួមរ័ក)​ យក​ទៅ​បង្ហោះ​ដូច​ ការចោទប្រកាន់ ​នោះ​ដែរ ពាក់​ព័ន្ធ​រឿង​តិចតួច​ សមត្ថ​កិច្ច​បាន​ហៅ​ទៅ​ និយាយ​គ្នា​រួច​អស់ហើយ​ ការចោទ ប្រកាន់​ នោះ​សំដៅ​លើ​ប្រយោជន៍ ​អ្វីមួយ​ទេ មិនមែន​ជា​ការ ​គំរាមកំហែង ​ឬ​បាន​បង្ហោះ​រូប​ភាព​ អាសអាភាស​នោះ​ឡើយ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​ឈ្មោះ​ឈង អេ​ង​លី ត្រូវ​បានឃាត់ខ្លួន​កាលពី ​ថ្ងៃ​ទី​៣ កក្កដា ដែល​ការ​ឃាត់ខ្លួន​នោះ​គឺ​អនុវត្ត​តាម​ដីកា បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​ អយ្យការ ។ សមត្ថកិច្ច​អះអាង​ ថា​ក្រោយ​ពី​មាន​ពាក្យបណ្តឹង​សមត្ថកិច្ច​បាន​ ចេញ​លិខិតឲ្យ ​គេ​ចូលខ្លួន​ច្រើន​ដងដែរ ​តែ​គេ​មិន​ចូល ឲ្យ​តែ​មេ​ធាវី​មក​ជំនួស ដូច្នោះ​បទល្មើស​ព្រហ្មទណ្ឌមិន​អាចមាន​ អ្នក​ក្រៅ​ពីសា​ម៉ី​ខ្លួន ​ចូល​បំភ្លឺ ​បាន​ទេ ​ទើប​បានជា​តំណាង​អយ្យការ ​ឲ្យ​ចាត់ការ​តាម​និ​តិ​វិធី ​ពោល​ឃើ​ញពេល​ណា​ នាំ​ខ្លួន​ពេល​នោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ក​ក្កដា លោកស្រី ​តំ​ណាង​អយ្យការ​ បាន​សាកសួរ​យក ​ចម្លើយ​ឈ្មោះ​ឈាង អេ​ង​លី ចប់​សព្វគ្រប់​ហើយ ហើយ​បាន​ផ្ញើទៅ ​សមត្ថកិច្ច​វិញ និង​តម្រូវ​ឲ្យ​ម៉ោង​៣​ថ្ងៃ​ ដដែល​នាំ​ទៅ​ម្តងទៀត ដើម្បី​ធ្វើការ​ ចោទប្រកាន់​ដាក់ជួន​ទៅ​ខាង​ចៅក្រម ​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជា​ឆន្ទានុសិទ្ធិ ​របស់​ចៅក្រម​ស៊ើបសួរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]