កណ្តាល : ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋព្រួតវាយ និងសំពងស្ទើក្ស័យសង្ខា ក្រោយពីពួកគេ នាំគ្នា ចូលទៅលួចកាច់ក ម៉ូតូរបស់ប្រជាពលរដ្ឋ ពេលយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅវត្ត វិហារបិទមាស នៅតាម បណ្តាយ ផ្លូវជាតិលេខ2 ភូមិ ព្រែកស្លែង ឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល កាលពីវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ។

មន្រ្តីអាវុអហត្ថខេត្តកណ្តាល បានអោយដឹងថា ជនសង្ស័យមានគ្នា 02នាក់ ១,ឈ្មោះ ចាន់ រ៉ានីអាយុ36 ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ព្រែកចារ ឃុំ កាសែត ស្រុក កំពង់រោទ៏ ខេត្ត ស្វាយរៀង បច្ចុប្បន្នស្នាក់នៅ វត្តបុទមតី រាជធានីភ្នំពេញ។ ២,ឈ្មោះ ហេង ប៉ុនថេងអាយុ 39 ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិ ជាំ ឃុំ ជាំ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ បច្ចុប្បន្នស្នាក់ នៅម្តុំ ម៉ុងឌីយ៉ាល់  រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះ ភេទស្រី អាយុ 34 ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ តាំងឬស្សី ឃុំ ពត់ស ស្រុក បាទី ខេត្ត តាកែវ  ម៉ូតូជនរងគ្រោះ ម៉ាក C125 សេរី 2015 ពណ៌ ខ្មៅ គ្មានស្លាកលេខ ។

តាមមន្រ្តីអាវុធហត្ថ ដែលចុះភ្លាមៗ នៅកន្លែងកើតហេតុ បានថ្លែងអោយដឹងថា មុនពេលកីេតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួន ម៉ាកខាងលីេដីេម្បីយកចង្ហាន់មកប្រគេន លោកនៅពេលមកដល់វត្ត វិហារបិទមាស គាត់បាន ទុកម៉ូតូនៅ ក្រោមសាលាឆាន់ រួចគាត់ បានយកចង្ហាន់ទៅប្រគេនលោក រួចជនសង្ស័យទាំង៣នាក់ខាងលីេ បានមកធ្វីេ សកម្មភាពកាច់សោ ក ម៉ូតូ រួចបានជិះចេញ ពេលនោះប្រជាពលរដ្ឋបានឃីេញ ទាន់ក៏ចាប់មក ប្រគល់អោយសមត្ថកិច្ច តែមិនប្រគល់អោយ សមត្ថកិច្ច ក៏នាំគ្នាវាយសំពងយ៉ាងខ្លាំងផងដែរ។

ក្រោយត្រូវបានបង្ក្រាប និងចាប់ខ្លួន កម្លាំងសមត្ថកិច្ច ក៏បានដកហូត ម៉ូតូមួយគ្រឿងជិះ ធ្វើសកម្មភាព ផងដែរ ម៉ាក C125 សេរី2013 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G 1619 និង ដកហូតដែកចុង ស្រួចរាងអក្សរL។ បច្ចុប្បន្នជន សង្ស័យទាំង២នាក់ ត្រូវបានទៅសួរនាំ ដើម្បីកសាងសំណុំរឿង ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]