កំពង់ចាម : ជារឿងកម្រកើត មានឡើងមួយ ក្មេងប្រុសអាយុ១ឆ្នាំ៤ខែ បានឱនក្បាល ចូលធុងទឹកកក ដាក់ទឹក ស្រាប់តែឈ្លក់ស្លាប់ គ្មាននរណា ជួយទាន់ ខណ:ដែលស្ត្រីជាម្តាយ បានចុះ មកទិញម្ហូប នៅខាងមុខផ្ទះបាត់ ទុកអោយកូននៅតែម្នាក់ឯង។ ហេតុការណ៏ ដែលនឹកស្មានមិនដល់នេះ បានកើតឡើង នៅភូមិទួលរកាឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥នេះ។

មន្រ្តីនគរបាល មូលដ្ឋាន បានអោយដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ និត លាភ នៅ បានស្លាប់ ពេលដឹក ទៅដល់មន្ទីរ ពេទ្យព្រែកសង្កែ បានស្លាប់ ហើយបច្ចុប្បន្ន ត្រូវបានប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]